BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាកាសធាតុនឹងបន្តចុះត្រជាក់ខ្លាំងដល់១៥អង្សាសេនៅតំបន់ជួរភ្នំ

ថ្ងៃសុក្រ, 16 ខែធ្នូ 2022 10:13  លាង ឡា

2022-12-16 10.10.03 (1)

ភ្នំពេញ៖ សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះដល់១៥អង្សាសេនៅតាមបណ្តាខេត្តនាតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសានចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ ២០២២ ដោយសារទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង។ យោងតាមសេចក្ដីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះថា ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំងជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី១៥-១៦អង្សាសេ។ ដោយឡែកខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី១៧-១៨អង្សាសេ ខណៈរាជធានី និងបណ្តាខេត្តដទៃទៀតនឹងមានសីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់២០អង្សាសេ។ យ៉ាងណាក៏ដោយក្រសួងបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនោះដែរសង្កេតឃើញសីតុណ្ហភាពអតិបរមានៅវេលាថ្ងៃ មានពី២៦-២៩អង្សាសេ។ បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ សីតុណ្ហភាពអាចកើនឡើងពី២-៣អង្សាសេវិញ៕

2022-12-16 10.10.09

2022-12-16 10.10.14


 


ថ្ងៃសុក្រ, 16 ខែធ្នូ 2022 10:13  លាង ឡា