BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អត្ថប្រយោជន៍ទាំង៥នៃការលេងវាយសី

ថ្ងៃពុធ, 14 ខែធ្នូ 2022 16:28  BeeTube News

2022-12-14 16.17.29 (1)

កីឡាវាយសីគឺជាកីឡាដែលមានកម្លាំងខ្លាំង ប៉ុន្តែបុគ្គលម្នាក់ៗអាចលេងកីឡាវាយសីជាផ្នែកមួយនៃការហាត់ប្រាណរបស់ពួកគេបាន។ នៅពេលដែលបុគ្គលម្នាក់លេងកីឡាវាយសីនេះការហាត់ប្រាណចំពោះសាច់ដុំរាងកាយទាំងមូលករបស់ពួកគេក៏កើតឡើងផងដែរ ហើយសាច់ដំុទាំងនេះមិនត្រូវបានកំណត់ក្នុងក្រុមប្រភេទណាមួយឡើយ។ 

តើការលេងកីឡាវាយសីអាចមានលទ្ធផលអ្វីខ្លះដល់សុខភាពនិងរាងកាយរបស់អ្នក?

  • បង្កើនភាពបត់បែន៖ នៅពេលអ្នកកំពុងលេងកីឡាវាយសីរាងកាយទាំងមូលរបស់អ្នកលាតសន្ធឹង ហើយវាជួយបង្កើនភាពបត់បែននៃរាងកាយរបស់អ្នក។ នៅពេលដែលរាងកាយរបស់អ្នកអាចបត់បែនបានវាធ្វើឱ្យចលនាមានភាពងាយស្រួល និងមានឱកាសរងរបួសតិចជាងមុន។

  • ជួយបង្កើនការរំលាយអាហារ៖ នៅពេលដែលអ្នកលេងកីឡាវាយសី អ្នកអាចនឹងបែកញើស និងដុតកាឡូរីជាច្រើនដែលនាំឲ្យអ្នកតម្រូវការអុកស៊ីសែននៅក្នុងខ្លួន។ តម្រូវការ​អុកស៊ីហ្សែន​នាំឲ្យ​ចរាចរ​ឈាម​កាន់តែ​ខ្ពស់ និង​បង្កើន​ការ​បំប្លែង​សារជាតិ​រំលាយ​អាហារ​ក្នុង​ខ្លួនកាន់តែល្អប្រសើរ។

  • ជួយសម្រកទម្ងន់៖ ការ​លេង​កីឡា​វាយ​សី​ជួយ​សម្រក​ទម្ងន់​បាន​ដោយ​សារ​តែ​អ្នក​បែក​ញើស​ខ្លាំងហើយ​ជា​មួយ​នឹង​ការ​ដុត​កាឡូរី​ផង​ដែរ។ កីឡាវាយសី​ជា​កីឡា​ដែល​ប្រើ​កម្លាំង​ខ្លាំង ហើយ​អាច​ជួយ​អ្នក​សម្រក​ទម្ងន់​បាន​លឿន​ដែរ។

  • ជួយរក្សាបេះដូងឲ្យមានសុខភាពល្អ៖ ការលេងកីឡាវាយសីជួយបង្កើនចរាចរឈាមរបស់អ្នកនិងធ្វើឲ្យបេះដូងបូមឈាមបានច្រើនដែលបន្ទាប់មកជួយសម្អាតសរសៃឈាម និងរក្សាបេះដូងឲ្យមានសុខភាពល្អ។

  • ជួយឲ្យអ្នកសម្រាកគេងបានល្អ៖ នៅពេលដែលអ្នកលេងកីឡាវាយសី អ្នកតែងតែហត់ដោយសារចេញកម្លាំងដែលជាហេតុនាំឲ្យអ្នកគេងលក់ស្រួល។ 

បញ្ជាក់៖ ការណែនាំដែលបានលើកឡើងនៅក្នុងអត្ថបទគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ។ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញខាងចំណីអាហាររបស់អ្នកមុនពេលចាប់ផ្តើមលេងកីឡាណាមួយ ឬធ្វើការផ្លាស់ប្តូរណាមួយចំពោះរបបអាហារ។

 


ថ្ងៃពុធ, 14 ខែធ្នូ 2022 16:28  BeeTube News