BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សិស្សានុសិស្សជិត១០០០នាក់ ធ្វើព្យុះហយាត្រាដង្ហែក្បួនមិនព្រឹត្តិការណ៍រំលឹកគុណអង្គរមកដល់

ថ្ងៃពុធ, 14 ខែធ្នូ 2022 09:43  មានជ័យ

2022-12-14 09.35.47

មុនពេលព្រឹត្ដិការណ៍រំលឹកគុណអង្គរឈានចូលមកដល់មួយថ្ងៃនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាអមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរារួមជាមួយសិស្សានុសិស្សសរុបចំនួនជិត១០០០នាក់បានធ្វើព្យុះហយាត្រាដង្ហែក្បួនដើម្បីឱ្យសាធារណៈជនក៍ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបានដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។

ថ្លែងក្នុងពិធីនោះលោក ហង់ ពៅ បានលើកឡើងថា ព្យុះហយាត្រាដែលមានមនុស្សចូលរួមជិតមួយពាន់នេះធ្វើឡើងជាលើកទី១នៃពិធីបុណ្យរំលឹកគុណអង្គរហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរសក៍ដូចជាអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ ព្រោះថាប្រាសាទអង្គរជាបេតិកភណ្ឌរស់រវើកដែលមិនអាចកាត់ថ្លៃបាន។ លោកបន្ដថា សម័យបច្ចេកវិទ្យាទំនើបនេះប្រទេសនៅលើពិភពលោកក៍អាចចម្លងឬកសាងប្រាសាទថ្មីធំៗបានដែរប៉ុន្ដែការសាងសង់ថ្មីគឺគ្មានតម្លៃ និងគ្មានន័យដូចប្រាសាទរបស់កម្ពុជាបានឡើយព្រោះប្រាសាទនេះមានអាយុកាលជាច្រើនពាន់ឆ្នាំមកហើយ ហើយក៍ជាដួងព្រឹលឹង និងអត្ដសញ្ញាណជាតិរបស់ខ្មែរ។

2022-12-14 09.35.57

បើតាមលោក ហង់ ពៅ វប្បធម៌ អរិយធម៌ ដែលជាដួងព្រឹលឹងរបស់ខ្មែរមានច្រើនមហិមាមានអាយុរាប់រយឆ្នាំឬរាប់ពាន់ឆ្នាំមកហើយដូចនេះកូនខ្មែរគ្រប់រូបត្រូវដឹងគុណអង្គរ ដែលពាក្យមានន័យទូលំទូលាយបំផុតសម្រាប់មនុស្សជំនាន់ក្រោយត្រូវចូលរួមការអភិរក្ស និងអភិវឌ្ឍន៍ឱ្យបានគង់វង្ស។ គួររំលឹកថា ពិធីដង្ហែរក្បួននេះចាប់ផ្តើមឡើងចេញពីខាងមុខប្រាសាទអង្គរឆ្ពោះទៅកាន់ក្លោងទ្វារក្រុងអង្គរធំ ឬក្លោងទ្វារទន្លេអុំដោយមានកាន់នូវបដាជាភាសារខ្មែរផង និងភាសាបរទេសផងដែលរំលេចដោយអត្ថន័យដ៍ជ្រាលជ្រៅរបស់ប្រាសាទអង្គរដូចជា អង្គរជាដួងប្រលឹង និងជាអត្ដសញ្ញាណជាតិ អបអរសាទរពិធីបុណ្យរំលឹកគុណអង្គរ វប្បធម៌ជាមូលដ្ឋានគ្រិះនៃសន្ដិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម៕

2022-12-14 09.36.06

2022-12-14 09.36.11

2022-12-14 09.36.16

2022-12-14 09.36.22

2022-12-14 09.36.26

2022-12-14 09.36.31

2022-12-14 09.36.36

2022-12-14 09.36.41

2022-12-14 09.36.46

2022-12-14 09.36.50

2022-12-14 09.36.55


 


ថ្ងៃពុធ, 14 ខែធ្នូ 2022 09:43  មានជ័យ