BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រតិភូក្លិបឆ្នេរស្អាតបំផុតលើលោកទស្សនកិច្ចតាមគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួននៅតំបន់សមុទ្រ

ថ្ងៃពុធ, 14 ខែធ្នូ 2022 09:04  មានជ័យ

2022-12-14 08.55.02

MC៖ គណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកសរុបប្រមាណ១៣០នាក់ បានធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប ខេត្តកោះកុង ដែលជាទីតាំងអភិរក្សព្រៃកោងកាងដែលធំជាងគេនិងឆ្នេរឋានសួគ៌ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើននៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដែលនៅពេលព្រឹកប្រតិភូបានធ្វើដំណើរតាមអូប័រទៅទស្សនានៅពាមក្រសោប ខេត្តកោះកុង ក្រោមការដឹកនាំរបស់លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ហើយនៅពេលថ្ងៃប្រតិភូបានទៅទស្សនកិច្ចនៅឆ្នេរឋានសួគ៌ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។ នៅលើឆ្នេរឋានសួគ៌ប្រតិភូបានរៀបចំការធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងសហគមន៍ទេសចរណ៍ការអភិវឌ្ឍឆ្នេរសមុទ្រក៏ដូចជាព័ត៌មានផ្សេងៗទៀត។

2022-12-14 08.54.05

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការរៀបចំឱ្យមានទស្សនកិច្ចជូនគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនេះដើម្បីឱ្យប្រតិភូក្លិបឆ្នេរបានសិក្សាស្វែងយល់ និងចុះទៅឃើញដោយផ្ទាល់ពីតំបន់ព្រៃកោងកាងដែលជាជម្រកមច្ឆាជាតិដ៏ធំ និងជាព្រៃកោងកាងដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអមជាមួយទេសភាពដ៏ស្រស់បំព្រងនៃតំបន់ព្រៃកោងកាងរបស់កម្ពុជា។ លោក ថោង ខុន បញ្ជាក់ទៀតថា កម្ពុជាមានការគិតគូរច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួនដែលស័ក្តិសមជាសមាជិកភាពក្លិបឆ្នេរសមុទ្រស្អាតបំផុតនៅលើសាកលលោកបន្ទាប់បានចូលជាសមាជិកក្លិបឆ្នេររយៈពេល១០ឆ្នាំ។

គួរជម្រាបថា ដំណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលរបស់ប្រតិភូក្លិបឆ្នេរនេះគឺធ្វើឡើងក្នុងឱកាសមហាសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅខេត្តព្រះសីហនុ។ ប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះមានចំនួនសរុបប្រមាណ១៣០រូបតំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរមកពីប្រទេសចំនួន២១ជុំវិញពិភពលោក។ ប្រតិភូដែលអញ្ជើញចូលរួមនេះមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀតមកពីម៉ាឡេស៊ី ហ្វាំងឡង់ និងប៉ាពូអាស៊ី នូវែលហ្គីណេ៕ 

2022-12-14 08.54.11

2022-12-14 08.54.23

2022-12-14 08.54.29

2022-12-14 08.54.33

2022-12-14 08.54.37

2022-12-14 08.54.41

2022-12-14 08.54.44

2022-12-14 08.54.48

2022-12-14 08.55.08

2022-12-14 08.55.12

2022-12-14 08.55.21

2022-12-14 08.55.25

2022-12-14 08.55.29

2022-12-14 08.55.33

2022-12-14 08.55.39

2022-12-14 08.55.44

2022-12-14 08.54.19

2022-12-14 08.54.15


 


ថ្ងៃពុធ, 14 ខែធ្នូ 2022 09:04  មានជ័យ