BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទៅលេងខេត្តសៀមរាបកុំភ្លេចទៅភ្លក់រសជាតិម្ហូបខ្មែរ និងកម្សាន្តនៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ

ថ្ងៃអង្គារ, 13 ខែធ្នូ 2022 11:38  មានជ័យ

2022-12-13 11.30.40

សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ គឺជាគោលដៅទេសចរណ៍មួយក្រៅពីតំបន់ប្រាសាទនានានៅខេត្តសៀមរាប ដែលអ្នកទេសចរណ៍អាចអញ្ជើញកម្សាន្តជាមួយនឹងកីឡាទេសចរណ៍ជាច្រើនប្រភេទព្រមទាំងអាចទទួលទានអាហារយ៉ាងឈ្ងុយឆ្ងាញ់ពិសារ។ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍នៅពេលបច្ចុប្បន្ន នៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ មានលក់មុខម្ហូប និងនំបែបខ្មែរមានដូចជា៖ ណែមស្រស់, នំបញ្ចុកសម្លខ្មែរ, នំបញ្ចុកសម្លការី ដែលបន្ថែមលើមុខម្ហូបបច្ចុប្បន្នដែលមានរសជាតិឈ្ងុយឆ្ញាញ់អមដោយការប្រគុំតន្រ្តីសម័យដ៏ពិរោះរណ្តំទៀតផង។

បើតាមព័ត៌មានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំអាចទទួលភ្ញៀវរហូតដល់១០០០នាក់ក្នុងពេលតែមួយ ហើយសហគមន៍បើកបម្រើ ជូនអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ចាប់ម៉ោង៩ព្រឹកដល់ម៉ោង៩យប់។ បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា នៅទីនោះមាន​សេវាកម្ម​ជាច្រើន​ដូចជា​៖

•​ការ​ជិះទូក​លេង​នៅលើ​ផ្ទៃ​ទឹក​ដ៏​ធំ​ចំ​កណ្តាល​សហគមន៍​។​

•​ការ​ជិះ​រទេះគោ​ដើរលេង​គយគន់​ទេសភាពតាម​ជនបទ និង​ទស្សនា​ពី​ជីវិត​រស់នៅ​របស់​ប្រជាជន​នៅក្នុង​សហគមន៍​។

•​ការ​ជិះឡាន​ Jeep​ ដើរលេង​តាម​ប្រាសាទ​ជាច្រើន​ ដែលមាន​នៅក្នុង​ស្រុក​ប្រាសាទបាគង​ដូចជា​៖ ប្រាសាទបាគង ប្រាសាទ​ព្រះ​គោ ប្រាសាទលលៃ និង​ប្រាសាទព្រៃមន្ទីរ​ជាដើម​…។

•​មាន​កន្លែង​សម្រាប់​បោះតង់ ស្ទួ​ច​ត្រី អាំង​សាច់ ដុត​ក្រឡាន ដុត​ពោត ដំឡូង និង​ច្រៀង​លេង​កម្សាន្ត។

•​មាន​សេវាកម្ម ថត​តែង​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ជាច្រើន​ម៉ូត​។

•​ក្រៅពីនេះខាង​សហគមន៍​ក៏មាន​ទទួល​រៀបចំ​នូវ​កម្មវិធី​ជប់លៀង​តូចធំ​ផ្សេងៗ​ផងដែរ​។​

លោក សូត្រ សួរ ប្រធានសហគមន៍ទេស ចរណ៍បាគងភូមិខ្ញុំបានឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍ទេសចរណ៍នេះឡើង

គឺ១- ដើម្បីជំរុញសក្ដានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគងតាមរយៈការតភ្ជាប់ទំនាក់ទំនងការទស្សនាប្រាសាទ និងទេសភាពជនបទសំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តឱ្យបានច្រើនឡើង។

ទី២- ដើម្បីជំរុញលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋានក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ និងផលិតផលអនុស្សាវរីយ៍ក្នុងមូលដ្ឋានដើម្បីលក់ជូនភ្ញៀវទេសចរបង្កើនចំណូលផ្ទាល់លើកកម្ពស់ជីវភាពសហគមន៍កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

ទី៣- ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក្នុងសហគមន៍ចូលរួមជំរុញ និងអនុវត្តចលនា "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្ដល់ភាពកក់ក្ដៅ"។

2022-12-13 11.30.50

បើតាមលោក សូត្រ សួរ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំបានបង្កើតឡើងតាំងពីឆ្នាំ២០១០មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្នសហគមន៍មានសេវាកម្មទេសចរណ៍ និងសេវាកម្មម្ហូបអាហារជាច្រើនសម្បូរបែបក្នុងនោះមានដូចជា ម្ហូបអាហារ ភេសជ្ជៈ តូបអង្គុយជុំវិញមាត់ទឹក ជិះទូកកម្សាន្ត សួនកម្សាន្តសម្រាប់កុមារ បោះតង់ ទស្សនាការតាំងឧបករណ៍បុរាណ ទស្សនាកម្មវិធីទេសចរណ៍វប្បធម៌ប្រចាំថ្ងៃ ស្ទួចត្រី ដាក់បង្កៃ ដាក់មង ឆ្លុះត្រីពេលយប់ អាំងត្រី-សាច់ ដុតពោត-ដំឡូង ទិញបន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងកសិផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រៅពីនេះសហគមន៍ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀតនៅពេលរដូវបុណ្យទានម្ដងៗដូចជា ការសម្ដែងក្បាច់គុនល្បក្កតោ ចាប៉ី ល្ខោន យីកេ របាំ ដែលសុទ្ធតែជាអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរតាំងពីបុរាណកាលមក។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរា ធ្លាប់បានឲ្យដឹងថា ការបង្កើតសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំនេះជាយុទ្ធសាស្រ្តមួយក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍តាមរយៈការបង្កើតការងារឱ្យពួកគាត់ធ្វើក្នុងវិស័យទេសចរណ៍សហគមន៍នេះ។ លោកបន្តថា មន្ទីរទេសចរណ៍ នឹងជួយរៀបចំឱ្យសហគមន៍បាគងភូមិខ្ញុំនេះមានស្តង់ដារហើយភ្ញៀវទេសចរនឹងមកកម្សាន្តនៅទីនេះច្រើន និងបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់។ សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំមានទីតាំងស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលតាមផ្លូវទៅប្រាសាទ បាគង នៅខាងកើតប្រាសាទបាគង៕ 

2022-12-13 11.30.46

2022-12-13 11.30.55

2022-12-13 11.30.59

2022-12-13 11.31.05

2022-12-13 11.31.10

2022-12-13 11.31.14

2022-12-13 11.31.19

2022-12-13 11.31.25


 


ថ្ងៃអង្គារ, 13 ខែធ្នូ 2022 11:38  មានជ័យ