BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពមួកខៀវចំនួន៧៣នាក់ទើបបញ្ចប់បេសកកម្មមនុស្សធម៌នៅស៊ូដង់ខាងត្បូង

ថ្ងៃអង្គារ, 13 ខែធ្នូ 2022 11:01  លាង ឡា

2022-12-13 10.57.03 (1)

ភ្នំពេញ៖ កងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ចំនួន៧៣នាក់ បានវិលត្រឡប់មកដល់កម្ពុជាវិញនាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដងខាងត្បូង។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានចាត់ទុកការធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញថាបានរក្សានូវគំរូវីរភាពសមជាកងយោធពលខេមរភូមិន្ទ ដែលប្រកាន់ខ្ជាប់វិន័យតឹងរ៉ឹងដោយនូវមកនូវកិត្តិយជូនជាតិមាតុភូមិ។

2022-12-13 10.57.07

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍លើកឡើងថា ភាពជោគជ័យរបស់កងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩រយៈពេល១ឆ្នាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងគឺពិតជាទទួលបានការហ្វឹកហ្វឺនជំនាញបច្ចេកទេសត្រឹមត្រូវតាមនិយាមរបស់អង្គការសហប្រជាជាតិមុនចេញបេសកកម្ម ហើយរក្សាបាននូវសុវត្ថិភាព។ គិតចាប់តាំងពីឆ្នាំ២០០៦រហូតមកដល់ពេលនេះកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៨៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជា មានកម្លាំងកងទ័ពមួកខៀវជាង៨០០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

2022-12-13 10.57.15


 


ថ្ងៃអង្គារ, 13 ខែធ្នូ 2022 11:01  លាង ឡា