BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បណ្ដាខេត្តចំនួន៤នឹងចុះត្រជាក់ក្នុងរង្វង់ពី១៦-១៨អង្សាសេ

ថ្ងៃអង្គារ, 13 ខែធ្នូ 2022 10:51  លាង ឡា

2022-12-13 10.46.15

ភ្នំពេញ៖ បណ្ដាខេត្តចំនួន៤ស្ថិតនៅតំបន់ខ្ពង់រាប នឹងចុះត្រជាក់ក្នុងរង្វង់ពី១៦-១៨អង្សាសេ ខណៈមួយសប្ដាហ៍ខាងមុខកម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី១៨-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សាសេ។ ជាមួយគ្នានេះសីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩អង្សាសេនៅខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង ។

ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី១៦-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣០អង្សាសេ។ ជាមួយគ្នានេះសីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៨អង្សាសេនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ដោយឡែកនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី ១៩-២១អង្សាសេសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សាសេ ហើយសីតុណ្ហភាពអប្បបរមានឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៨-២០អង្សាសេខណៈនៅលើផ្ទៃសមុទ្រអាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ៕

2022-12-13 10.46.23


 


ថ្ងៃអង្គារ, 13 ខែធ្នូ 2022 10:51  លាង ឡា