តើផ្លែចេកមានគុណប្រយោជន៍អ្វី? ក្រៅពីសម្បូរវីតាមីន B6 ចេកគឺជាប្រភពដ៏ល្អនៃវីតាមីន C Dietary fibre និងម៉ង់ហ្គាណែស។ ផ្លែចេកក៏ជាអាហារម្យ៉ាងដែល គ្មានខ្លាញ់ គ្មានកូលេស្តេរ៉ុល និងស្ទើរតែគ្មានជាតិសូដ្យូមដែរ។ ដូច្នេះ តើទាំងនេះមានន័យយ៉ាងណាចំពោះសុខភាពរបស់អ្នក? លោកស្រី Peggy Tan អ្នកឯកទេសខាងចំណីអាហារ មជ្ឈមណ្ឌលសុខភាពសហគមន៍ Tiong Bahru ដែលជាសមាជិកនៃក្រុម SingHealth ពន្យល់ពីមូលហេតុដែលផ្លែចេកល្អសម្រាប់អ្នក និងពេលណាដែលអ្នកគួរទទួលទានវា។
អត្ថប្រយោជន៍ល្អៗដែលផ្លែចេកផ្តល់ឲ្យរួមមាន៖
១. ចេកជាប្រភពផ្លែឈើដ៏ល្អបំផុតមួយនៃវីតាមីន B6
វីតាមីន B6 ពីផ្លែចេកត្រូវបានស្រូបយកបានយ៉ាងងាយស្រួលដោយរាងកាយរបស់អ្នក ហើយចេកទំហំមធ្យមអាចផ្តល់ប្រហែលមួយភាគបួននៃតម្រូវការវីតាមីន B6 ប្រចាំថ្ងៃរបស់អ្នក។
វីតាមីន B6 ជួយរាងកាយរបស់អ្នកជាច្រើនរួមមាន៖
-
ផលិតកោសិកាឈាមក្រហម
-
រំលាយកាបូអ៊ីដ្រាត និងខ្លាញ់ បំប្លែងវាទៅជាថាមពល
-
រំលាយអាស៊ីតអាមីណូ
-
យកសារធាតុគីមីដែលមិនចង់បានចេញពីថ្លើម និងតម្រងនោមរបស់អ្នក។
-
រក្សាប្រព័ន្ធសរសៃប្រសាទឲ្យមានសុខភាពល្អ។
វីតាមីន B6 ក៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះដែរ ព្រោះវាជួយបំពេញតម្រូវការក្នុងការអភិវឌ្ឍរបស់ទារក។
២. ផ្លែចេកជាប្រភពនៃវីតាមីន C
អ្នកប្រហែលជាមិនភ្ជាប់ផ្លែចេកជាមួយនឹងវីតាមីន C ប៉ុន្តែចេកទំហំមធ្យមនឹងផ្តល់ប្រហែល ១០ % នៃតម្រូវការវីតាមីន C ប្រចាំថ្ងៃរបស់អ្នក។
វីតាមីន C ជួយរាងកាយរបស់អ្នកជាច្រើនរួមមាន៖
-
ការពាររាងកាយរបស់អ្នកពីការខូចខាតកោសិកា និងជាលិកា
-
រាងកាយរបស់អ្នកស្រូបយកជាតិដែកបានល្អប្រសើរ
-
រាងកាយរបស់អ្នកផលិត Collagen ប្រូតេអ៊ីនដែលរក្សាស្បែក ឆ្អឹង និងរាងកាយរបស់អ្នក។
-
ជំនួយដល់សុខភាពខួរក្បាលដោយការផលិត serotonin ដែលជាអរម៉ូនដែលប៉ះពាល់ដល់វដ្តនៃការគេង អារម្មណ៍ និងបទពិសោធន៍នៃភាពតានតឹង និងការឈឺចាប់។
៣. ម៉ង់ហ្គាណែសក្នុងផ្លែចេកគឺល្អសម្រាប់ស្បែករបស់អ្នក
ផ្លែចេកដែលមានទំហំមធ្យមមួយផ្តល់ប្រហែល ១៣% នៃតម្រូវការម៉ង់ហ្គាណែសប្រចាំថ្ងៃរបស់អ្នក។ ម៉ង់ហ្គាណែសជួយរាងកាយរបស់អ្នកបង្កើត Collagen និងការពារស្បែក និងកោសិកាផ្សេងទៀតរបស់អ្នកប្រឆាំងនឹងការខូចខាតរ៉ាឌីកាល់សេរី។
៤. ប៉ូតាស្យូមនៅក្នុងផ្លែចេកគឺល្អសម្រាប់សុខភាពបេះដូង និងសម្ពាធឈាមរបស់អ្នក
ផ្លែចេកដែលមានទំហំមធ្យមមួយផ្លែនឹងផ្តល់ប៉ូតាស្យូមប្រហែល ៣២០ - ៤០០ mg ដែលត្រូវនឹងប្រហែល ១០% នៃតម្រូវការប៉ូតាស្យូមប្រចាំថ្ងៃរបស់អ្នក។ ប៉ូតាស្យូមជួយឲ្យរាងកាយរបស់អ្នករក្សាសុខភាពបេះដូង និងសម្ពាធឈាម។ លើសពីនេះទៀតផ្លែចេកមានជាតិសូដ្យូមទាប ហើយការរួមផ្សំសូដ្យូមទាប និងប៉ូតាស្យូមខ្ពស់ជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់។
៥. ផ្លែចេកអាចជួយដល់ការរំលាយអាហារ និងជួយកម្ចាត់បញ្ហាក្រពះពោះវៀន
ផ្លែចេកមធ្យមនឹងផ្តល់ប្រហែល ១០-១២% នៃតម្រូវការជាតិ Fiberចាំថ្ងៃរបស់អ្នក។ ក្រុមប្រឹក្សាលើកកម្ពស់សុខភាពរបស់ប្រទេសសឹង្ហបូរី ណែនាំឲ្យទទួលទានជាតិFiberប្រចាំថ្ងៃ ២០ ក្រាមសម្រាប់ស្ត្រី និងចំនួន ២៦ ក្រាមសម្រាប់បុរស។ សរសៃដែលរលាយ និងមិនរលាយដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពរបស់អ្នក។ ជាតិសរសៃរលាយជួយឱ្យរាងកាយរបស់អ្នកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក និងកម្ចាត់សារធាតុខ្លាញ់ដូចជាកូលេស្តេរ៉ុល។ ជាតិសរសៃមិនរលាយបន្ថែមទម្ងន់ និងភាពទន់ដល់លាមកធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការធ្វើចលនាពោះវៀនទៀងទាត់។
៦. ផ្លែចេកផ្តល់ថាមពល កាត់បន្ថយខ្លាញ់និងកូលេស្តេរ៉ុល
ផ្លែចេកមានជាតិស្ករធម្មជាតិចំនួនបី Sucrose, Fructose និងគ្លុយកូស ដែលផ្តល់ប្រភពថាមពលដែលគ្មានជាតិខ្លាញ់និងកូលេស្តេរ៉ុល។ ដូចនេះ ផ្លែចេកគឺល្អជាពិសេសសម្រាប់កុមារ និងអត្តពលិក សម្រាប់អាហារពេលព្រឹក ហើយផ្លែចេកក៏ជាអាហារសម្រន់ពេលថ្ងៃត្រង់ ឬមុន និងក្រោយលេងកីឡាផងដែរ។