BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home បច្ចេកវិទ្យា

បុណ្យសមុទ្រនៅខេត្តព្រះសីហនុរយៈពេល២ថ្ងៃមានភ្ញៀវទេសចរណ៍ និងពលរដ្ឋ៤៦ម៉ឺននាក់ចូលកម្សាន្ត

ថ្ងៃចន្ទ, 12 ខែធ្នូ 2022 10:43  មានជ័យ

2022-12-12 10.36.53

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុដែលបានឲ្យដឹងនាថ្ងៃទី១១ ខែធ្នូនេះថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះសីហនុមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ៤៦ម៉ឺននាក់។ ពិធីបុណ្យបើកជាផ្លូវការត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាកាលពីរាត្រីថ្ងៃទី១០ ខែធ្នូ រួមជាមួយការថ្លែងសុន្ទរកថារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៉ី ថៃ វៀតណាមជាដើម) ការសម្ដែងរបាំ និងសិល្បចម្រៀងប្រពៃណីជាដើម។

2022-12-12 10.36.34

លោក តាំង សុចិត្រគ្រឹស្នា បានបញ្ជាក់ថា រយៈពេល២ថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៤៦ម៉ឺននាក់។ ក្នុងនោះថ្ងៃទី១ មានភ្ញៀវប្រមាណ១៦ម៉ឺននាក់ និងថ្ងៃទី២ដែលជាថ្ងៃបើកពិធីបុណ្យសមុទ្រជាផ្លូវការនោះមានភ្ញៀវ និងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៣០ម៉ឺននាក់។ លោកបន្តថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងព្រឹត្តិការបុណ្យសមុទ្រនេះគឺមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយខណៈការធ្វើដំណើរនៅតាមដងផងគឺមានការមមាញឹកបន្តិច។បើតាមលោកប្រធានមន្ទីរនៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះដែរក៏មានឆាកប្រគំតន្ត្រី៥ឆាកធំៗនៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងសកម្មភាពកម្សាន្តជាច្រើនទៀត ដែលបានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនដូច្នេះ។ នៅវេលាយប់មានការសម្ដែងសិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត គួច ចំរើន។ ភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋគឺអាចចូលទស្សនាកម្សាន្តដោយសេរី។

2022-12-12 10.36.43

ក្រៅពីនេះក៏មានការតាំងពិព័រណ៍សមិទ្ធផលនានាគម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូច និងមធ្យមការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលាតេជោសរុបទាំងអស់មានចំនួន៣០០ស្ដង់។ គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩នេះរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ "ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម"៕ 

2022-12-12 10.36.49

2022-12-12 10.36.57

2022-12-12 10.37.01

2022-12-12 10.37.14

2022-12-12 10.37.05

2022-12-12 10.37.26

2022-12-12 10.37.20

2022-12-12 10.37.09


 


ថ្ងៃចន្ទ, 12 ខែធ្នូ 2022 10:43  មានជ័យ