BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍ចំនួន២ទីតាំងហើយ ដើម្បីជួយដល់អ្នកចង់រៀនជំនាញនេះ

ថ្ងៃចន្ទ, 12 ខែធ្នូ 2022 08:59  មានជ័យ

2022-12-12 08.51.57

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ត្រូវបានបង្កើតឡើងចំនួន២ទីតាំងហើយគឺនៅភ្នំពេញ និងព្រះសីហនុ ហើយសាលានេះនឹងរៀបចំឱ្យមានតម្លៃសមរម្យសម្រាប់សិស្សដែលចង់សិក្សាជំនាញទេសចរណ៍ខណៈការសិក្សានៅសាលាឯកជនគឺមានតម្លៃថ្លៃខ្ពស់។ គួរជម្រាបថា ការសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំងនេះត្រូវចំណាយថវិកាសរុប១១លានអឺរ៉ូ ឬស្មើនឹងជាង១២លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះគឺគ្រោងចំណាយថវិកាសាងសងសង់ជាង៣លានដុល្លារសហរដ្ឋអាមេរិក ហើយពិធីក្រុងពាលីសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះក្រោមអធិបតីភាពលោក ថោង​ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុព្រមទាំងមន្ត្រីរាជការក្រុមជំនាញការសាងសង់ជាច្រើនរូបទៀត។

2022-12-12 08.51.29

លោក ឆាយ ឃុនឡុង អគ្គនាយករងឧស្សាហកម្មទេសចរណ៍ក្រសួងទេសចរណ៍ និងជានាយកសាលាជាតិវិជ្ជាជីវៈទេសចរណ៍បានថ្លែងឱ្យដឹងថា ដើម្បីជួយសម្រួលដល់ការសិក្សាជំនាញទេសចរណ៍របស់សិស្ស រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានបង្កើតសាលាជាតិទាំង២ទីតាំងនេះ ដើម្បីសម្រួលលទ្ធភាពក្នុងការសិក្សារបស់សិស្សដែលមានលទ្ធភាពតិចតួច ឬសិស្សក្រីក្រ។ លោកបានថ្លែងថា "ជំនាញវិជ្ជាជីវៈទេសចរណ៍នេះគឺថ្លៃរហូតដល់៤០០០ទៅ៥០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬអាចឡើងដល់៦០០០ដុល្លារអាមេរិក ដូច្នេះក្រសួងបង្កើតសាលាជាតិនេះឡើងគ្រោងថានឹងផ្ដល់នូវតម្លៃសមរម្យប្រហែលជា៦០០ទៅ៧០០ដុល្លារក្នុងមួយឆ្នាំ"។ ក្រៅពីនេះសាលាក៏គ្រោងផ្ដល់អាហារូបករណ៍មួយចំនួនដល់សិស្សក្រីក្រ និងរកកិច្ចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីផ្ដល់កម្ចីឥណទានឱ្យសិស្សដែលចង់សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍នៅសាលាជាតិនេះក៏ដូចជាកៀរគររកមូលនិធិជួយថវិកាផ្ដល់ឱ្យសិស្សទាំងនោះផងដែរ។

2022-12-12 08.51.47

លោក ឆាយ ឃុនឡុង បានបន្តទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះមាន៤ផ្នែកសំខាន់ៗរួមមាន៖ ទី១, ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍ ទី២, ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ទី៣, ផ្នែកសេវាកម្មធ្វើដំណើរ ទី៤, ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិនិងអាស៊ាន។ បើតាមលោក ឆាយ ឃុនឡុង ដោយសារតែវិបត្តិជំងឺកូវីដ១៩ធ្វើឱ្យអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេសក៏ដូចជានៅខេត្តព្រះសីហនុមានការខ្វះខាត។ នៅដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍នេះឃើញថា មានការវិនិយោគច្រើនឡើងវិញក្នុងវិស័យទេសចរណ៍ជាហេតុនាំឱ្យមានកង្វះខាតនូវអ្នកបម្រើការងារ។ ដូច្នេះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំងនេះ នឹងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានជំនាញវិជ្ជាជីវៈទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្ដង់ដាដើម្បីចូលរួមបំពេញតម្រូវការទីផ្សារការងារឱ្យបានគ្រប់គ្រាន់៕

2022-12-12 08.51.42

2022-12-12 08.51.35

2022-12-12 08.51.51

2022-12-12 08.52.30

2022-12-12 08.52.02

2022-12-12 08.52.06

2022-12-12 08.52.13

2022-12-12 08.52.17


 


ថ្ងៃចន្ទ, 12 ខែធ្នូ 2022 08:59  មានជ័យ