BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាកំពុងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តសៀមរាប

ថ្ងៃសុក្រ, 09 ខែធ្នូ 2022 11:04  លាង ឡា

2022-12-09 11.01.36 (1)

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ផ្លូវពីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបកំពុងស្ថិតក្នុងការសិក្សាខណៈកម្ពុជាកំពុងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិតជាប់ព្រំដែនប្រទេសវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងបែបនេះបន្ទាប់ពីមានអ្នកចូលទៅcomment ធ្វើផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញទៅកាន់ខេត្តសៀមរាប។ សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានភ្ជាប់នឹងការបង្ហោះរូបថតមួយចំនួនដែលកំពុងធ្វើដំណើរតាមរថយន្តលើផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុខណៈរាជរដ្ឋាភិបាល នឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម។

សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះកម្ពុជាបានបើកឱ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលមានប្រវែងជិត១៩០គីឡូម៉ែត្រចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារ។ ដោយឡែកគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយគ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ៕

2022-12-09 11.01.30


 


ថ្ងៃសុក្រ, 09 ខែធ្នូ 2022 11:04  លាង ឡា