កាលពីថ្ងៃទី០៨ ខែធ្នូ កន្លងទៅនេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសអំពីការប្រារព្ធធ្វើពិធីចុះហត្ថលេខរវាងរាជរដ្ឋាភិបាលកម្ពុជា និងកូរ៉េនៅឯវិមានសន្តិភាពនៅថ្ងៃស្អែកទី០៩ ខែធ្នូ ខាងមុខនេះស្តីពីគម្រោងសាងសង់ស្ពានខ្សែកាបមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ។ គួរបញ្ជាក់ផងដែរ ទាក់ទងនឹងស្ពានមួយនេះគឺគ្រោងនឹងធ្វើឡើងដោយដែកខ្សែកាបខ្ពស់ គ្មានសរសនោះទេ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ផ្លូវទឹក និងម្យ៉ាងទៀតដើម្បីងាយស្រួលក្នុងការរៀបចំពិធីបុណ្យអ៊ុំទូក។ គំរោងស្ពាននេះទៀតសោតគ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣និងអាចបញ្ចប់នៅក្នុងឆ្នាំ២០៣០ផងដែរ។
សំរាប់ទីតាំងចរាចរណ៍វិញនោះគឺឆ្លងកាត់ទៅកាន់គោលដៅទាំងនេះដែលរួមមាន (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដោយមានការចំណាយទឹកប្រាក់រហូតទៅដល់ចំនួន២៤៥ ៩០៩ ០០០ដុល្លារអាមេរិក។ ការឆ្លងទៅកាន់តំបន់អរិយក្សត្រនេះបានធ្វើអោយតម្លៃអចលនទ្រព្យនៅទីតាំងមួយនេះមានការកើនឡើងគួរអោយកត់សម្គាល់ដោយតំបន់អរិយក្សត្របានប្រែក្លាយមកជាកាន់តែកៀកទីក្រុងភ្នំពេញហើយ។ តួយ៉ាងអ្នកជំនួញជាច្រើនក៏បាននាំគ្នាសំលឹងរកទីកន្លែងល្អៗរួចជាស្រេចហើយនៅតំបន់នោះដើម្បីដំណើរការផែនការអាជីវកម្មរបស់ពួកគេ។