សង្រ្គាមមានរយៈពេលប្រាំបួនខែហើយចាប់តាំងពីកងទ័ពរុស្ស៊ីបានចាប់ផ្តើមវាយលុកលុយពេញលេញលើប្រទេសអ៊ុយក្រែន។ អ្វីដែលជាគោលបំណងក្នុងប្រតិបត្តិការយោធារហ័សដើម្បីផ្តួលរលំរដ្ឋាភិបាលអ៊ុយក្រែនឥឡូវនេះបានក្លាយទៅជាសង្រ្គាមអូសបន្លាយដែលបានឆក់យកជីវិតទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់។ ទោះបីជាសង្រ្គាមកំពុងកើតឡើងនៅលើទឹកដីអ៊ុយក្រែនដែលកំពុងទទួលរងការបាត់បង់មនុស្ស និងសម្ភារៈយ៉ាងធ្ងន់ធ្ងរបំផុតក៏ដោយរុស្ស៊ីក៏បានប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ីដោយផ្តោតលើមន្ត្រីរដ្ឋាភិបាលក្នុងការនាំចូល និងការនាំចេញ ឧស្សាហកម្មធុនធ្ងន់ និងប្រាក់ចំណូលពីប្រេង និងឧស្ម័ន។ អ្នកជំនាញជាច្រើនជឿថា ទណ្ឌកម្មនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីយ៉ាងខ្លាំងហើយដូច្នេះបង្ខំឲ្យវិមានក្រឹមឡាំងបញ្ឈប់សង្គ្រាមឈ្លានពានរបស់ខ្លួន។ អតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Sergey Aleksashenko បានវិភាគអំពីថវិការដ្ឋរបស់រុស្ស៊ីបង្ហាញថាការសន្មត់បែបនេះមិនឆ្លុះបញ្ចាំងពីការពិតទេ។ រុស្ស៊ីនឹងមិនជួបប្រទះឧបសគ្គសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេលខ្លីដែលអាចបង្ខំឱ្យផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនឡើយ។ ការដាក់ទណ្ឌកម្ម និងផលចំណេញដែលមិនបានរំពឹងទុកទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយបណ្តាប្រទេសលោកខាងលិចបាននាំឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែប្រហែលជាមិនធំដូចការរំពឹងទុកនោះទេ។ យោងតាមរដ្ឋាភិបាលរុស្ស៊ីនៅឆ្នាំ ២០២២ GDP នឹងធ្លាក់ចុះប្រហែល២,៩ភាគរយហើយធនាគារកណ្តាលនិយាយថា GDP នឹងធ្លាក់ចុះពី៣ទៅ ៣,៥ភាគរយឬពាក់កណ្តាលនៃអ្វីដែលអ្នកជំនាញមួយចំនួនបានគណនាកាលពីខែមីនា។
ភ្លាមៗបន្ទាប់ពីការដាក់ទណ្ឌកម្ម រុស្ស៊ីបានប្រឈមមុខនឹងការកើនឡើងនៃអតិផរណា។ តម្លៃទំនិញប្រើប្រាស់បានកើនឡើង១០ភាគរយក្នុងរយៈពេលប្រាំបីសប្តាហ៍បន្ទាប់ពីការលុកលុយ ប៉ុន្តែនៅខែឧសភាភាគរយក៏បានធ្លាក់ចុះទៅវិញ។ ប្រាក់រូពីរបស់រុស្ស៊ីក៏បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកុម្ភៈ និងខែមីនាពី៧៥រូពីក្នុងមួយដុល្លារដល់១៣៥ធ្វើឲ្យប្រជាជនមានភាពស្លន់ស្លោរជាខ្លាំង។ ដោយដឹងពីហានិភ័យបន្តបន្ទាប់នៃការទម្លាក់តម្លៃ អាជ្ញាធររុស្ស៊ីបានដាក់កំហិតហិរញ្ញវត្ថុ និងរូបិយប័ណ្ណយ៉ាងធ្ងន់ធ្ងរលើប្រតិបត្តិការបច្ចុប្បន្ន និងដើមទុន។ នៅទីបំផុតប្រាក់រូពីបានធ្លាក់ចុះដល់៥០ក្នុងមួយដុល្លារ ហើយមានស្ថិរភាពនៅតម្លៃ៦០រូពីក្នុង១ដុល្លារ។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចរួមជាមួយនឹងការធ្លាក់ចុះនៃតម្រូវការក៏នាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃការនាំចូលទៅកាន់ប្រទេសរុស្ស៊ី។ ជាលទ្ធផលបានធ្វើឲ្យចំណូលថវិការធ្លាក់ចុះ២០ភាគរយនៃការនាំចូលរួមទាំងពន្ធអាករ និងពន្ធគយក្នុងរយៈពេល១០ខែដំបូង។ ការប្រឈមមុខនឹងលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែនក៏បានប៉ះពាល់ដល់ការនាំចេញអ៊ីដ្រូកាបូនរបស់រុស្ស៊ីផងដែរ ដែលក្នុងឆ្នាំ២០២១ មានការនាំចេញចំនួនជិត៥០ភាគរយនៃការនាំចេញសរុប និងចំនួន៤៥ភាគរយនៃចំណូលថវិកាសហព័ន្ធ។ មុនពេលមានសង្គ្រាមក្រុមហ៊ុន Gazprom បានចាប់ផ្តើមកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនទៅកាន់អឺរ៉ុបក្នុងឆ្នាំ២០២១ ដែលធ្វើឲ្យម្លៃឧស្ម័នកើនឡើង។ ក្នុងខែមេសា និងឧសភាលំហូរឧស្ម័នរុស្ស៊ីតាមរយៈប្រព័ន្ធបំពង់បង្ហូរប្រេងអ៊ុយក្រែន និងបំពង់បង្ហូរប្រេង Yamal-Europe ឆ្លងកាត់ប្រទេសប៉ូឡូញក៏ត្រូវបានបង្អាក់ផងដែរ។ បន្ទាប់មកការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរ Nord Stream បានកាត់ផ្តាច់ឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងខែកញ្ញា។
ដូច្នេះនៅពាក់កណ្តាលខែវិច្ឆិកា ការនាំចេញរបស់ក្រុមហ៊ុន Gazprom ទៅកាន់អឺរ៉ុប (រួមទាំងប្រទេសទួរគី) បានថយចុះចំនួន៤៣ភាគរយ។ ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុននាំចេញឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ីបានកាត់បន្ថយផលិតផលជិត២០ភាគរយ។ ប៉ុន្តែនេះមិនបាននាំឲ្យមានការធ្លាក់ចុះនៃប្រាក់ចំណូលទេផ្ទុយទៅវិញក្រុមហ៊ុន Gazprom និងថវិកាសហព័ន្ធបានមើលឃើញពីការធ្លាក់ចុះនៃប្រាក់ចំណេញដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃតម្លៃឧស្ម័ន។ នៅក្នុងខែសីហា នៅកម្រិតកំពូលនៃនិន្នាការនេះតម្លៃឧស្ម័នបានកើនឡើង៤៦០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Gazprom បានកើនឡើងយ៉ាងខ្លាំងដែលរដ្ឋាភិបាលបានណែនាំពន្ធបណ្តោះអាសន្នលើប្រាក់ចំណូលរបស់ខ្លួនពីខែកញ្ញាដល់ខែវិច្ឆិកាដោយនាំយក២០ពាន់លានដុល្លារចូលទៅក្នុងទ្រព្យសម្បត្តិរដ្ឋ។ ស្ថានភាពក្នុងវិស័យប្រេងក៏មានលក្ខណៈស្រដៀងគ្នាដែរ។ ផែនការរបស់ EU ក្នុងការដាក់កម្រិតលើការនាំចូលប្រេងនិងផលិតផលប្រេងរបស់រុស្ស៊ីបានបង្ខំឱ្យក្រុមហ៊ុនរុស្ស៊ីស្វែងរកអ្នកប្រើប្រាស់ថ្មី ហើយយល់ព្រមលើការបញ្ចុះលើតម្លៃរហូតដល់២៥ភាគរយ។ ទោះយ៉ាងណាក៏ដោយ ដោយសារតម្លៃប្រេងខ្ពស់ឡើងដល់១២០ដុល្លារនៅនិទាឃរដូវ និងរដូវក្តៅតម្លៃប្រេងរុស្ស៊ីនៅតែខ្ពស់ជាងឆ្នាំ២០២១ ទោះបីជាមានការបញ្ចុះតម្លៃក៏ដោយ។ សរុបមកក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០២២ប្រទេសរុស្ស៊ីបានឃើញការកើនឡើង៣៤ភាគរយនៃប្រាក់ចំណូលថវិកាពីការផលិត និងការនាំចេញអ៊ីដ្រូកាបូនបើធៀបនឹងឆ្នាំ២០២១។
ថវិការមានគ្រប់គ្រាន់សម្រាប់សង្គ្រាមទោះបីជាថវិកាត្រូវបានគ្រោងទុកក្រោមភាពមិនប្រាកដប្រជាក៏ដោយក៏មិនអាចថាមិនស្ថិតស្ថេរនោះទេ។ នៅក្រោមកាលៈទេសៈផ្សេងៗគ្នាប្រាក់ចំណូលរបស់រុស្ស៊ីអាចនឹងលើសពីកម្រិតដែលបានគ្រោងទុក។ អាស្រ័យហេតុនេះបើទោះបីជាប្រាក់ចំណូលទាបជាងក៏ដោយឱនភាពថវិកានឹងមិនលើសពី ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ($៥២ ពាន់លានដុល្លារ) ដែលអាចត្រូវបានផ្តល់ហិរញ្ញប្បទានទាំងស្រុងពីទុនបំរុង។ ក្នុងពេលជាមួយគ្នានេះហាក់បីដូចជាគ្មានឱកាស ឬបំណងណាមួយពីប្រទេសលោកខាងលិចក្នុងការបង្កើនសម្ពាធដាក់ទណ្ឌកម្មលើរុស្ស៊ី។ នេះមានន័យថា ថវិការរុស្សីនឹងមិនប្រឈមមុខនឹងការរង្គោះរង្គើទាក់ទងនឹងការដាក់ទណ្ឌកម្មណាមួយក្នុងឆ្នាំ២០២៣។ អតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Sergey Aleksashenko បានធ្វើការវិនិច្ឆ័យថារុស្ស៊ីមិនមានឧបសគ្គផ្នែកហិរញ្ញវត្ថុធំៗដែលធ្វើឲ្យខ្លួនមានការផ្លាស់ប្ដូរគោលនយោបាយឈ្លានពាននចំពោះអ៊ុយក្រែននោះទេ។