កាលពីថ្ងៃ០៥ ខែធ្នូកន្លងទៅនេះ មានកាំជ្រួចមីស៊ីលជាង៦០គ្រឿងបានធ្វើការបាញ់មកលើមូលដ្ឋានទ័ពអាកាស២កន្លែងរបស់រុស្ស៊ី។ សេចក្តីរាយការណ៍បានបង្ហាញថាទីតាំងមួយនៃមូលទ័ពអាកាសនោះមានឈ្មោះថា Engel-2 គឺស្ថិតនៅតំបន់ Saratov ប្រហែល៦០០គីឡូម៉ែត្រពីភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ សេចក្តីរាយការណ៍បឋមបានអះអាងបន្តថាមានយន្តហោះទំលាក់គ្រាប់បែករបស់រុស្ស៊ី Tu-95 Bear Bomber ពីគ្រឿងបានរងការខូចខាតនៅទីនោះ។ សារពត៌មានរបស់អ៊ុយក្រែនក៏បានរាយការណ៍មកថានៅព្រឹកថ្ងៃនោះ មានយន្តហោះមួយគ្រឿងបានធ្លាក់នៅក្នុងមូលដ្ឋានទ័ពនោះហើយបានបណ្តាលអោយយន្តហោះទំលាក់គ្រាប់បែកពីរគ្រឿងទៀតរងការបំផ្លាញ។ គួរបញ្ជាក់ផងដែរ មូលដ្ឋានទ័ព Engel-2 នេះហើយគឺជាទីកន្លែងដែលរុស្ស៊ីត្រៀមយន្តហោះ Tu-95 ដើម្បីធ្វើការវាយប្រហារមកលើអ៊ុយក្រែន។
មូលដ្ឋានទ័ពមួយទៀតផងដែរមានឈ្មោះថា Dyagilevo គឺស្ថិតនៅក្បែរទីក្រុង Ryazan ចំងាយ២០០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងម៉ូស្កូបានមានចំហេះប្រេងឥន្ធនៈផ្ទុះឡើងនិងបានបណ្តាលអោយមនុស្ស៣នាក់បាត់បង់ជីវិត។ អ្នកនាំពាក្យរបស់លោកពូទីន Dmitry Peskov បាននិយាយថាដោយបានស៊ើបសួរទៅកាន់ក្រសួងការពារជាតិរួចមកគឺទីក្រុង Kyiv មិនបានទទួលខុសត្រូវចំពោះរឿងនេះទេ ប៉ុន្តែវាជាចេតនារបស់ពួកគេយ៉ាងច្បាស់បន្ទាប់ពីរុស្ស៊ីធ្លាប់បានអះអាងថានឹងត្រៀមយន្តហោះនៅមូលដ្ឋានទ័ពអាកាស Engels និង Ryazan ដើម្បីទំលាក់គ្រាប់បែកមកលើរោងចក្រផលិតថាមពលរបស់អ៊ុយក្រែន។ ក្រសួងការពារជាតិរបស់រុស្ស៊ីបានលើកឡើងថា អ៊ុយក្រែនបានប្រើប្រាស់ដ្រូនធ្វើពីសម័យកាលសហភាពសូវៀត និងបានធ្វើអោយទាហ៊ាន៣នាក់ស្លាប់បាត់បង់ជីវីត។
ដ្រូនមួយនេះដែរមានឈ្មោះថា Tu-141s ដែលធ្លាប់បានប្រើប្រាស់នៅក្នុងឆ្នាំ១៩៨០s។ ដ្រូននេះមានទំរង់ធំល្មមដែលអាចទ្រទំងន់ក្បាលរាប់រយផោនមានភាពលឿនរហ័សនិងសាមញ្ញ។ វាមានសមត្ថភាពខ្លាំងក្លាជាងដ្រូនរបស់ទួរគី TB2- ជាមួយមីស៊ីលទំងន់៤៩ផោន។ គួរបញ្ជាក់ផងដែរ Tu-141s នេះមានភាពស្រដៀងគ្នានឹង Tu-143s ដែលត្រូវបានរក្សាទុកនៅក្នុងប្រទេសអ៊ុយក្រែននៅក្នុងខណៈពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០១៤មក។ អ្នកជំនាញអ៊ុយក្រែនបានធ្វើការរុះរើអាវុធមានអាយុកាលប្រហែល៣០ឆ្នាំនេះមកកែច្នៃឡើងវិញ។ អ្នកជំនាញបាននិយាយថាប្រសិនបើយើងដកកាំមេរ៉ារបស់វាចេញជំនួសអោយសារធាតុគ្រឿងផ្ទុះនោះវានឹងក្លាយជា Cruise Missile ជាជាងដ្រូនស៊ើបអង្កេតការណ៍។ នៅខែមីនាកន្លងទៅនេះកងកំលាំងអាកាសរបស់អ៊ុយក្រែនក៏បានកែប្រែទំរង់ Tu-141s ទាំងនេះសំរាប់យកទៅប្រើប្រាស់នៅក្នុងបេសកកម្មសំលាប់យ៉ាងឃោរឃៅ។