អត្ថប្រយោជន៍នៃទាំង៤នៃការអានសៀវភៅ៖ ហេតុផលដែលអ្នកគួរតែអានជារៀងរាល់ថ្ងៃ
១. កាត់បន្ថយភាពតានតឹង
ឥទ្ធិពលដ៏ល្អមួយទៀតនៃការអានគឺវអាចកាត់បន្ថយភាពតានតឹង។ ការស្រាវជ្រាវបានបង្ហាញថាការអានត្រឹមតែ៣០នាទីអាចបន្ថយសម្ពាធឈាម ចង្វាក់បេះដូង និងអារម្មណ៍នៃទុក្ខព្រួយផ្លូវចិត្តរបស់អ្នក។ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការអានគឺជាវិធីដ៏ល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹងបើប្រៀបធៀបទៅនឹងការដើរ ផឹកតែ ឬកាហ្វេមួយ និងការលេងហ្គេមវីដេអូ។ ការសិក្សាបានរកឃើញថាសូម្បីតែការអានរយៈពេល៦នាទីក៏អាចគ្រប់គ្រាន់ដើម្បីកាត់បន្ថយកម្រិតស្ត្រេសបានច្រើនជាងពីរភាគបី។ ដូច្នេះលើកក្រោយដែលអ្នកមានអារម្មណ៍តានតឹងសូមចងចាំពីអត្ថប្រយោជន៍នៃការអានដើម្បីភាពរីករាយ ហើយកម្ចាត់ភាពតានតឹងឲ្យរលាយបាត់។
២. ធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត
គុណសម្បត្តិនៃការអានក៏ពង្រីកដល់សុខភាពផ្លូវចិត្តផងដែរ។ អ្នកស្រាវជ្រាវបានសិក្សាពីឥទ្ធិពលនៃសៀវភៅជួយខ្លួនរបស់អ្នកផ្ទាល់ ហើយបានរកឃើញថាមនុស្សជាច្រើនមានផលប៉ះពាល់ដែលអាចវាស់វែងបានទៅលើជំងឺធ្លាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្តផ្សេងទៀត។ ជាលទ្ធផលសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) បានចាប់ផ្តើមកម្មវិធីវេជ្ជបញ្ជាសៀវភៅដែលមានឈ្មោះថា Reading Well ។ សេវាកម្មនេះចេញវេជ្ជបញ្ជាសៀវភៅជួយខ្លួនឯងដែលរៀបចំដោយអ្នកជំនាញវេជ្ជសាស្ត្រសម្រាប់លក្ខខណ្ឌមួយចំនួន។ សកម្មភាពនៃការប្រើប្រាស់សៀវភៅជាការព្យាបាលត្រូវបានគេហៅថា "ការព្យាបាលដោយ bibliotherapy" ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍តានតឹងនឹងរឿងជីវិត អ្នកគួរតែពិចារណាអានសៀវភៅមួយក្នុងចំណោមសៀវភៅដែលមាននៅក្នុងបញ្ជីដែលបានជ្រើសរើសរបស់ NHS ដែលត្រូវបានបង្ហាញថាអាចជួយបន្ថយរោគសញ្ញានានា។
៣. ធ្វើឲ្យប្រសើរឡើងនូវការចងចាំ
តើអ្នកតែងតែភ្លេចរឿងអ្វីផ្សេងៗដែរឬទេ? តើអ្នកមានការងារដែលត្រូវធ្វើច្រើនមែនឬទេ ប៉ុន្តែអ្នកមិនអាចចាំបានថាអ្នកត្រូវធ្វើអ្វីឲ្យប្រាកដ? អត្ថប្រយោជន៍មួយក្នុងអានសៀវភៅនោះគឺធ្វើឲ្យប្រសើរឡើងនូវការចងចាំរបស់អ្នក។ នៅពេលដែលអ្នកអានសៀវភៅរឿងប្រឌិតអ្នកក៏ប្រើប្រាស់ព័ត៌មានយ៉ាងច្រើនលើប្រធានបទដែលអ្នកកំពុងអានផងដែរ។ ដូចគ្នានេះដែរ រាល់ពេលដែលអ្នកអានសៀវភៅប្រលោមលោក អ្នកត្រូវតែចងចាំព័ត៌មានជាច្រើនដូចជា ដំណើររឿង និងគ្រោងរឿង តួអង្គ និងទំនាក់ទំនងរបស់តួអង្គ និងបរិយាកាសដែលកើតឡើងក្នុងរឿង។ ព័ត៌មានថ្មីទាំងអស់នេះបង្កើតការចងចាំថ្មី។ ហើយរាល់ការចងចាំថ្មីបង្កើត synapses ឬពង្រឹងអ្វីព័ត៌មានចាស់ៗ។ តើអ្វីជាលទ្ធផល? ការអានជារៀងរាល់ថ្ងៃអាចធ្វើឲ្យប្រសើរឡើងនូវការចងចាំរបស់អ្នក ដែលមានមុខងារជួយឲ្យអ្នកផ្ទុកព័ត៌មានថ្មីៗ និងរំលឹកព័ត៌មានចាស់ៗឡើងវិញបានយ៉ាងមានប្រសិទ្ធភាព ។
៤. ធ្វើឲ្យប្រសើរឡើងនូវជំនាញទំនាក់ទំនង
សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពគឺជាជំនាញជីវិតដ៏សំខាន់។ តាមការពិតការសិក្សាមួយបានរកឃើញថា ៦៩ភាគរយនៃនិយោជកកំពុងស្វែងរកបុគ្គលិកដែលចេះជំនាញទំនាក់ទំនង។តើអ្វីជាដំណឹងល្អ? អត្ថប្រយោជន៍សំខាន់មួយនៃការអានគឺជួយយើងក្នុងការទំនាក់ទំនងកាន់តែប្រសើរឡើង។ ការអានជារៀងរាល់ថ្ងៃអាចបង្កើនជំនាញទំនាក់ទំនងរបស់យើងតាមវិធីមួយចំនួន។ ឧទាហរណ៍ ការអានអាចមានឥទ្ធិពលលើការសរសេរនិងបង្កើនវាក្យសព្ទរបស់អ្នក។ នៅពេលដែលយើងអានការងារដែលសរសេរបានល្អយើងសង្កេតមើលពីរបៀបនៃការសរសេរ និងសមាសភាពរបស់វា។ លើសពីនេះការសិក្សាបង្ហាញថាអ្នកដែលអានទៀងទាត់មានទំនោរចេះបង្កើតវាក្យសព្ទបានជាច្រើន។ ជាចុងក្រោយកុំភ្លេចថា ការអានក៏ជួយបង្កើនជំនាញទំនាក់ទំនងរបស់យើងដោយបង្កើនសមត្ថភាពរបស់យើងក្នុងការយល់ឃើញ និងយល់ដឹងពីអ្នកដទៃផងដែរ។ អានបន្ថែមដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរ និងធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង!