BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាលសម្រេចបិទទ្វារមន្ទីរសម្រាកព្យាបាលដើមអង្រ្កងជាស្ថាពរ

ថ្ងៃព្រហស្បតិ៍, 08 ខែធ្នូ 2022 12:04  លាង ឡា

2022-12-08 12.01.58

ភ្នំពេញ៖ មន្ទីរសម្រាកព្យាបាលដើមអង្រ្កង ដែលបង្ករឿងអាស្រូវលើនារីមានផ្ទៃពោះម្នាក់រហូតរងគ្រោះធ្ងន់ធ្ងរត្រូវបានរដ្ឋមន្រ្តីក្រសួងសុខាភិបាល សម្រេចបិទទ្វារជាស្ថាពរ និងឱ្យទទួលខុសត្រូវលើអ្នកជំងឺចំពោះមុខច្បាប់។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងសម្រេចបិទនិងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជនឈ្មោះដើម អង្រ្កងដែលមានទីតាំងនៅផ្ទះគ្មានលេខផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីសដ្ឋបណ្ឌិត សូស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវដោយមូលហតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តលគ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ 

រដ្ឋលេខាធិការក្រសួងសុខាភិបាលបានគួសបញ្ជាក់ថា ចំពោះអ្នកទទួលខុសត្រូវនិងម្ចាស់មន្ទីរសំរាកព្យាបាលដើមអង្រ្កង និងអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យខុសបច្ចេកទេសក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ សូមរំលឹកថា មន្ទីរសម្រាកព្យាបាលដើមអង្រ្កង ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានរឿងអាស្រូវកើតឡើងក្រោយពេលបង្កឱ្យស្រ្តីម្នាក់បានរងគ្រោះធ្ងន់ធ្ងរដោយសារការរំលូតគភ៌។ បច្ចុប្បន្នស្ត្រីរងគ្រោះឈ្មោះ សឿន ស្រីអូន កំពុងសម្រាកព្យាបាល និងជួយសង្រ្គោះអាយុជីវិតនៅមន្ទីរពេទ្យកាល់ម៉ែតក្រោមការយកចិត្តទុកដាក់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕

2022-12-08 12.01.54

2022-12-08 12.02.01


 


ថ្ងៃព្រហស្បតិ៍, 08 ខែធ្នូ 2022 12:04  លាង ឡា