BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ធនាគារពិភពលោកថា វិស័យទេសចរណ៍របស់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗកំពុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ថ្ងៃព្រហស្បតិ៍, 08 ខែធ្នូ 2022 11:36  មានជ័យ

2022-12-08 11.32.16 (1)

ធនាគារពិភពលោក (World Bank) បានព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើន៤.៨ភាគរយនៅក្នុងឆ្នាំ២០២២ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ មួយផ្នែកដោយសារការ​ងើបឡើងវិញនៃវិស័យទេសចរណ៍ និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗនេះបើតាមរបាយការណ៍​របស់ធនាគារពិភពលោកចុះថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០២២។ ដោយឡែកនៅឆ្នាំ២០២៣ធនាគារពិភពលោករំពឹងថា កំណើនសេដ្ឋកិច្ចនឹងកើនរហូតដល់៥.២ភាគរយដោយសារកំណើននៃការជួលមនុស្សធ្វើការបង្កើតប្រាក់ចំណូលប្រើប្រាស់ក្នុងស្រុកធ្វើឱ្យធ្លាក់ចុះនៃអតិផរណា។

2022-12-08 11.32.22

បើតាមធនាគារពិភពលោកឧស្សាហកម្មកាត់ដេរទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន។ វិស័យសេវាកម្មជាពិសេសផ្នែកធ្វើដំណើរ និងទេសចរណ៍មានដំណើរ​ការបានល្អក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ "រស់នៅជាមួយកូវីដ-១៩" នាចុងឆ្នាំ២០២១ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់រហូតដល់ទៅ១.២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់ធុរកិច្ច និងអ្នកប្រើប្រាស់បានកើនឡើង អមដោយ​ការកើនឡើងនៃការវិនិយោគក្នុងប្រទេសនិងពីក្រៅប្រទេសផងដែរ។

លោកស្រី ម៉ារៀម ស័រមែន នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ាកម្ពុជា និងឡាវបានលើកឡើងថា ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចពីការធ្លាក់ចុះនៃតម្រូវការនៅក្រៅប្រទេសកម្ពុជាគួរចាត់វិធាន​ការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកជាពិសេសឧស្សាហកម្មទេសចរណ៍​ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់ពិភពលោក។ លោកស្រីបន្តថា វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចគឺជាផ្នែកដ៏មានសក្ដានុពលសម្រាប់កំណើនទៅថ្ងៃមុខ៕

2022-12-08 11.32.26

2022-12-08 11.32.29

2022-12-08 11.32.34

2022-12-08 11.32.38

2022-12-08 11.32.43

2022-12-08 11.32.46


 


ថ្ងៃព្រហស្បតិ៍, 08 ខែធ្នូ 2022 11:36  មានជ័យ