កញ្ញាចិត្ត កញ្ចនា បានធ្វើការចែករំលែកបទពិសោធន៍ដ៏ក្លាហានរបស់កញ្ញាមកកាន់អ្នកទស្សនាទាំងអស់នៅលើប្រព័ន្ធ Internet កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅនេះ។ ពី Net idol ម្នាក់ប្រែក្លាយមកជា Talent ម្នាក់ដ៏មានប្រជាប្រិយភាពអ្នកចម្រៀងស្រីរូបនេះមិនត្រឹមតែធ្វើអោយទស្សនិកគាំទ្ររាល់បទចម្រៀងរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជា Big Inspiration មួយសំរាប់អ្នកគាំទ្រទាំងឡាយផងដែរ។ ចំណែកម្តងនេះ កញ្ចនាបាននាំយកវិដេអូមួយមកចែករំលែកអ្នកទាំងអស់គ្នាអំពីបទពិសោធន៍ដ៏ក្លាហានរបស់នាងក្នុងការធ្វើការវះកាត់កែសម្ផស្សច្រមុះជាមួយនឹងស្នាមញញឹមរីករាយពីអ្វីដែលកើតចេញពីការសំរេចចិត្តមួយនេះរបស់នាង។ កញ្ចនាបានលើកទឹកចិត្តអោយគ្រប់គ្នាមានភាពក្លាហានធ្វើរឿងដែលខ្លួនឯងយល់អាចជួយអភិវឌ្ឈន៍អ្នកអោយកាន់តែល្អប្រសើរ។ សំរាប់នាងបន្ទាប់ពីឆ្លងកាត់ការវះកាត់នេះរួច នាងមានអារម្មណ៍ពេញចិត្តខ្លួនឯងកាន់តែខ្លាំង និងស្រលាញ់ខ្លួនឯងកាន់តែខ្លាំងផងដែរ។
កញ្ចនាក៏បានរៀបរាប់បន្ថែមទៀតថាវាមិនមែនជារឿងគួរអោយខ្មាសអៀននោះទេ Net idol ម្នាក់នេះបានធ្វើអោយទស្សនិកជនមើលឃើញកាន់តែច្បាស់ថាសំរស់ដ៏ស្រស់ស្អាតបំផុតនោះនៅលើរូបនាងគឺជាភាពក្លាហាននិងការបង្ហាញដែលមានពីខាងក្នុងរបស់នាងមក។ ម្យ៉ាងវិញទៀតផងដែរទាក់ទងនឹងការកែសម្ផស្សច្រមុះមួយនេះ កញ្ចនាក៏បានប្រាប់ទៀតថាពីដំបូងនាងមិនមានភាពក្លាហានទទួលយកការកែប្រែមួយនេះទេ បូករួមនឹងការសំរករាងរបស់នាងទៀត នាងហាក់ដូចជាមនុស្សម្នាក់ទៀតថ្មីតែបន្ទាប់នាងក៏អាចធ្វើចិត្តបាន និងរឹតតែស្រលាញ់ខ្លួនឯងកាន់តែខ្លាំង។ ចំនែកច្រមុះនាងបន្ទាប់ពីធ្វើហើយភ្លាមមានការហើមជាំយ៉ាងខ្លះ និងត្រូវញ៉ាំតមផងដែរ។ តែការព្យាយាមរបស់នាងក៏បានសំរេចបន្ទាប់ពីគោរពតាមការណែនាំរបស់គ្រូពេទ្យយ៉ាងល្អហើយសំរស់នាងក៏បានលទ្ធផលសមបំណងនៅពេលបានរយៈពេល១ខែ។ រឿងរ៉ាវមួយនេះបានបង្ហាញយើងទាំងអស់គ្នាអោយឃើញច្បាស់ថាមិនថារូបរាងខាងក្រៅរបស់យើងផ្លាស់ប្តូរយ៉ាងណា ភាពស្រស់ស្អាតនៅខាងក្នុងនៅតែរក្សា និងមានជានិរន្តរ៍។