BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បានសាងរឿងអាក្រក់មួយដែលអាចបង្កើតជាសង្រ្គាមមិនអាចជៀសផុសបាន

ថ្ងៃពុធ, 07 ខែធ្នូ 2022 09:21  BeeTube News

2022-12-07 09.14.40 (1)

នាពេលខាងមុខនេះយើងនឹងជៀសមិនរួចពីធ្វើសាក្សីនៃសង្គ្រាមជាមួយអ៊ីរ៉ង់ហើយនៅក្នុងវីដេអូនេះនឹងប្រាប់អ្នកពីមូលហេតុអ្វីបានជាសង្រ្គាមនេះគឺចៀសមិនរួច និងការពិតអ្វីខ្លះដែលអាចចង្អុលបង្ហាញបាន។ មានសម្ព័ន្ធភាពនៃប្រជាជាតិដែលអាចប្រឆាំងនឹងអ៊ីរ៉ង់បានដូចជាទួរគី អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក និងសូម្បីតែអ៊ុយក្រែន។កាលពីឆ្នាំមុនរបបអ៊ីរ៉ង់បានក្លាយទៅជាចលករធ្វើអោយមនុស្សជាច្រើនចុះចូល និងជាការគំរាមកំហែងដល់សហគមន៍ពិភពលោកទាំងមូល។ ជាការពិតណាស់អ៊ីរ៉ង់បានគំរាមកំហែងដល់ប្រទេសនានានៅមជ្ឈិមបូព៌ា និងជាពិសេសអ៊ីស្រាអែលខ្លាំងជាងគេបំផុត។ ប៉ុន្តែឥឡូវនេះដ្រូនរបស់អ៊ីរ៉ង់អាចធ្វើអោយអ៊ុយក្រែនមានគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងក្នុងពេលមិនយូរមិនឆាប់អ៊ីរ៉ង់នឹងអាចធ្វើឱ្យមានវិបត្តិថាមពលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ ឥឡូវនេះនឹងប្រាប់អ្នកអំពីផែនការគ្រោះថ្នាក់របស់របបអ៊ីរ៉ង់ទាំងអស់។ អ៊ីរ៉ង់​គ្មាន​សម្ព័ន្ធមិត្ត​អ្វីទាំងអស់ គេជាប្រទេសឯកោដូចជាប្រទេសកូរ៉េខាងជើងដែរ ប៉ុន្តែកាលពីពេលថ្មីៗនេះផងដែរពួកគេបានចាប់ផ្តើមសហការយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី។ 

របបដែលកាន់កាប់ដោយមេដឹកនាំអ៊ីរ៉ង់សង្ឃឹមថានឹងអាចទទួលបានជំនួយបច្ចេកវិទ្យានុយក្លេអ៊ែរពីរុស្ស៊ីដើម្បីពង្រឹងអំណាចរបស់ខ្លួន។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Khamenei ជឿជាក់ថាប្រសិនបើលោកមានគ្រាប់បែកនុយក្លេអ៊ែរនោះលោកនិងរបបរបស់លោក​នឹងអាច​គ្រប់គ្រងដឹកនាំបាន​ជា​រៀង​រហូត និង​អាចបង្គាប់បញ្ជាមនុស្សគ្រប់គ្នានៅជុំវិញពួកលោកបាន។ នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះអ៊ីរ៉ង់​ត្រូវ​បាន​រង្គោះរង្គើដោយមហាបាតុកម្មដែលមានប្រជាជន​អ៊ីរ៉ង់​រាប់ម៉ឺននាក់​តវ៉ា​ប្រឆាំង​នឹង​ភាព​រឹង​មាំនៃរបបផ្តាច់ការប៉ុន្តែពួកគេមិនបានស្តាប់តាមប្រជាជនរបស់ពួកគេទេ និងថ្មីៗមកនេះរបបអ៊ីរ៉ង់បានចេញសាលក្រមសំរេចអោយប្រហារជីវិតប្រជាជនអ្នកទោសបាតុកម្មទាំង១៤០០០​នាក់​នៅ​ក្នុង​ពន្ធនាគារដើម្បី​រក្សា​អំណាច​របស់ពួកគេ។ ​របប​នេះ​បានឈានទៅដល់ភាពឃោរឃៅបំផុតដើម្បីបំភិតបំភ័យប្រជាជនរបស់ខ្លួន។ លោក Khamenei ក៏ចង់ផ្លាស់ប្តូរចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋរបស់ខ្លួនឆ្ពោះទៅកាន់គោល​នយោបាយបរទេស ហើយ​ដើម្បីធ្វើ​រឿងនេះបាន​ពួក​គេ​មានឆន្ទៈក្នុងការទៅធ្វើសង្គ្រាមជាមួយនឹងពិភពលោកជុំវិញពួកគេ។ ប៉ុន្តែ​លើស​ពី​នេះ​ទៀតនោះ ពួក​គេ​ក៏ចង់​សាង​សង់អាវុធនុយក្លេអ៊ែរ​របស់​ពួក​គេក្នុងថេរវេលាដ៏ឆាប់រហ័ស។ ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាង​លិច​ដែល​មាន​សិទ្ធិ​អំណាចមួយបាន​អះអាង​ដូច្នេះថារុស្ស៊ីអាចនឹងផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរទៅកាន់ប្រទេសអ៊ីរ៉ង់យ៉ាងឆាប់រហ័សតាមដែលអាចធ្វើបាន។ ចំណែកឯសហរដ្ឋអាមេរិក ទួរគី និងអ៊ីស្រាអែលមិនអាចអនុញ្ញាតឱ្យរឿងនេះកើតឡើងបានទេ។

Screen Shot 2022-12-07 at 9.17.06 AM

នោះហើយជាមូលហេតុដែលជារឿងចាំបាច់ក្នុងការរៀបផែនការឡើងការពារទុកជាមុន។ របបដែលមានភាពហិង្សាយង់ឃ្នង់ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ​នឹងក្លាយ​ជា​ការ​គំរាម​កំហែងមួយដល់តំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើតទាំងមូល និងអាចជះមហន្តរាយដោយប្រយោលលើពិភពលោកទៀតផង។ អ៊ីរ៉ង់អាចបង្កគ្រោះថ្នាក់ដោយសារហេតុផលបីយ៉ាង ទីមួយ៖ របបអ៊ីរ៉ង់ពិតជាមានគំរោងផែនការព្រៃផ្សៃទុកមែនដែលពួកគេចង់បំផ្លាញអ៊ីស្រាអែល ហើយនេះគឺជាគោលលទ្ធិយោធាផ្លូវការរបស់ពួកគេដែលពួកគេចង់យកឈ្នះហើយ​ដណ្តើម​កាន់កាប់​អ៊ីរ៉ាក់​ដោយ​សារ​តែ​អ្នកកាន់សាសនាអ៊ីស្លាម Shiiteរ ស់នៅទីនោះហើយពួកគេចង់គ្រប់គ្រងប្រទេសស៊ីរី និងលីបង់​។ ពួកគេចង់​បំផ្លាញ​អំណាចអារ៉ាប៊ីសាអូឌីត និងប្រទេសអ្នកមាននៃឈូងសមុទ្រពែក្សក៏ដូចជាយេម៉ែន និងអូម៉ង់។ ជនជាតិអ៊ីរ៉ង់ក៏មានផែនការសម្រាប់អាហ្វហ្គានីស្ថាន តួកមេនីស្ថាន និងទួរគី។ ជាទូទៅស្ទើរតែគ្រប់ប្រទេសទាំងអស់នៅជុំវិញអ៊ីរ៉ង់សុទ្ធតែអាចរងទុក្ខដោយសារគោលនយោបាយខ្លាំងក្លាទាំងនេះ។ ទីពីរ៖ អ៊ីរ៉ង់មានសមត្ថភាពរួចមកហើយក្នុងការបង្កធ្វើអោយមានការខូចខាតយ៉ាងធំធេងដល់សត្រូវរបស់ពួកគេ។ សង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ដ្រូន Kamikaze របស់អ៊ីរ៉ង់។ ត្រឹមតែដ្រូនមានតំលៃថោករាប់រយគ្រឿងដូចជា Shaheed 136ប៉ុណ្ណោះអាច បង្កភាពខូចខាតបាន50 ភាគរយដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ប៉ុន្តែអ៊ីរ៉ង់ក៏មានដ្រូនផ្សេងទៀតដែរដូចជា Arash II ថ្មីដែលអាចផ្តល់ថាមពលបានប្រាំដងនៃថាមពលរបស់ Shaheed និងមានសមត្ថភាពផ្ទុកបាន 250 គីឡូក្រាមនៃ TNT។ ដ្រូនប្រភេទនេះតែមួយអាចបំផ្លាញទាំងស្រុងនូវអគារប្រាំជាន់។ 

តាមទ្រឹស្តីអ៊ីរ៉ង់អាចប្រើដ្រូនដើម្បីធ្វើសង្គ្រាមបានដោយជោគជ័យប្រឆាំងនឹងប្រទេសជិតខាងបានឧទាហរណ៍ដោយប្រើប្រាស់ដ្រូន Shaheed 136 ពី300 ទៅ500គ្រឿង ដែលអាចបំផ្លាញទាំងស្រុងនូវឧស្សាហកម្មប្រេងទាំងមូលនៃប្រទេសអារ៉ាប៊ីសាអូឌីត គុយវ៉ែត កាតា និងអេមីរ៉ាតអារ៉ាប់។ នេះនឹងធ្វើឱ្យមានការកើនឡើងមិនគួរឱ្យជឿនៃតម្លៃប្រេងឥន្ធនៈនៅជុំវិញពិភពលោកដែលនាំឱ្យមានអតិផរណាកាន់តែច្រើន និងការបិទទ្វារនៃអាជីវកម្មរាប់ពាន់នៅជុំវិញពិភពលោក។ ពិភពលោកនឹងធ្លាក់ចូលទៅក្នុងវិបត្តិនៃសមាមាត្រមិនគួរឱ្យជឿ ប្រហែលជាដោយសារតែវិបត្តិនេះប្រទេសលោកខាងលិចនឹងត្រូវបង្ខំម្តងទៀតទិញ​ប្រេង​ពី​រុស្ស៊ី​ ដូច្នេះហើយដូចជាការ​ឧបត្ថម្ភទៅកាន់កងទ័ព​ភេរវជន​មួយ​ផ្សេង​ទៀត​អ៊ីចឹងចំណែកអ៊ីរ៉ង់​វិញអាច​ប្រើ​យុទ្ធសាស្ត្រ​ដូចគ្នា​ប្រឆាំង​អ៊ីស្រាអែល។ សង្រ្គាម Drone នឹងសាងការឈឺចាប់​សម្រាប់​អ៊ីស្រាអែល​ព្រោះ​ពួកគេ​មាន​ទឹកដីតូចណាស់ និងផលិតកម្មទាំងអស់មានការប្រមូលផ្តុំយ៉ាងខ្លាំងរួមគ្នា។​​​ ដ្រូនពី 100 ទៅ 300 អាចបំផ្លាញអ៊ីស្រាអែល និងអ៊ីរ៉ង់ក៏មិនចាំបាច់ប្រើកងទ័ពនោះទេ ដូចនេះហើយប្រព័ន្ធការពារមីស៊ីលលោកខាងលិចដែលទំនើប អាចធ្វើការបាញ់ទម្លាក់បានតែ 70 ភាគរយនៃដ្រូនរបស់អ៊ីរ៉ង់តែប៉ុណ្ណោះ។

Screen Shot 2022-12-07 at 9.15.46 AM

 ជាការពិតទៅគឺថាជនជាតិអ៊ីរ៉ង់បានបើកដំណើរការពួកវាអស់រាប់សិបរួចទៅហើយប៉ុន្តែដោយសារដ្រូននេះធ្វើពីឈើទើបធ្វើអោយពួកគេពិបាកមើលឃើញវានៅលើរ៉ាដា។ តាមទ្រឹស្តីអ៊ីរ៉ង់អាចផលិត និងបាញ់​បង្ហោះ​បានដ្រូន​រាប់ពាន់​គ្រឿង​ដោយសារតែផលិតកម្មរបស់ពួកវាមានតំលៃថោកណាស់។ ឧទាហរណ៍ Shahid Drone មានតម្លៃត្រឹមតែពីរម៉ឺនដុល្លាប៉ុណ្ណោះ។ តាមពិតជនជាតិអ៊ីរ៉ង់បានបង្កើតថ្មីនៃប្រភេទសំភារៈសង្គ្រាមភេរវករពីចម្ងាយ។ គំនិតនោះគឺការប្រើប្រាស់្រដ្រូនថោកដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្សាហកម្ម។ ​​យុទ្ធសាស្ត្រ​មួយនេះ​ត្រូវបានសាកល្បង​នៅ​អ៊ុយក្រែន​និង​បាន​បង្ហាញ​អោយឃើញប្រសិទ្ធភាព។ ឥឡូវនេះអ៊ុយក្រែនស្ថិតនៅលើចំនុចមួយនៃភាពគ្រោះមហន្តរាយថាមពលដោយសារតែដ្រូនរបស់អ៊ីរ៉ង់។ ទីបី៖ នៅពេលដែលអ៊ីរ៉ង់ទទួលបានគ្រាប់បែកនុយក្លេអ៊ែរតាមរយៈរុស្ស៊ី រឺមិនមែនដោយសាររុស្ស៊ី វានឹងក្លាយជាការគំរាមកំហែងដ៏ខ្លាំងក្លាស្ទើរតែមិនអាចគ្រប់គ្រងបាន។ របប​អ៊ីរ៉ង់​ជឿជាក់ថានៅពេលដែលពួកគេមានគ្រាប់បែកនុយក្លេអ៊ែរក្នុងដៃហើយនឹងគ្មាននរណាហ៊ានវាយប្រហារពួកគេឡើយ។ អ៊ីរ៉ង់​មាន​កាំជ្រួច​ដែល​អាច​បាញ់​បាន​គ្រាប់នុយក្លេអ៊ែរទៅចម្ងាយរហូតដល់700គីឡូម៉ែត្រ តាមទ្រឹស្តីអ៊ីរ៉ង់អាចទម្លាក់​គ្រាប់​បែក​លើ​អ៊ីស្រាអែល​បានដោយ​អាវុធ​នុយក្លេអ៊ែរពីស៊ីរីឬអ៊ីរ៉ាក់នៅពេលដែលរបបអ៊ីរ៉ង់កំពុងជូបប្រទះសង្គ្រាមអាវុធនុយក្លេអ៊ែរ។ ការប្រឆាំងនឹងអ៊ីរ៉ង់កាន់តែពិបាក នៅពេលដែលមានកូរ៉េខាងជើងមួយទៀតចូលរួមគឺខ្លាំងជាងនិងគ្រោះថ្នាក់ជាង។ ប្រាកដថានេះនឹងត្រូវបានយល់យ៉ាងច្បាស់នៅក្នុងអ៊ីស្រាអែល នៅសហរដ្ឋអាមេរិក និងក្នុងអង្គការណាតូ។ 

ដូច្នេះ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់​នឹង​អាចការពារបានមិនអោយលេចរូបរាងអាវុធនុយក្លេអ៊ែរនៅទីនេះ។ ​ប្រាកដ​​ថា​សង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់នឹងចាប់ផ្តើមភ្លាមៗនៅពេលដែលអង្គភាពសម្ងាត់អាមេរិក និងអ៊ីស្រាអែលមានភ័ស្តុតាង និងពត៌មានគ្រប់គ្រាន់ដែលថាអ៊ីរ៉ង់ជិតបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។ សង្គ្រាម​សម្មតិកម្ម​ប្រឆាំង​នឹង​អ៊ីរ៉ង់នឹងពាក់ព័ន្ធចូលរួមដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងទួរគី។ ហើយក៏មានការសង្ស័យទៀតថាទួរគីអាចនាំមុខក្នុងសង្គ្រាមនេះ។ ការពិតទៅគឺថាទួរគីកំពុងប្រយុទ្ធដើម្បីទទួលបានភាពដឹកនាំនៅក្នុងពិភពឥស្លាម ហើយប្រសិនបើពួកគេអាចកម្ចាត់របបអ៊ីរ៉ង់ ពួកគេនឹងបង្កើតកេរ្តិ៍ឈ្មោះល្អជាអ្នកសង្គ្រោះនៃពិភពមូស្លីម។ ម្យ៉ាងវិញទៀតទួរគីមានកងទ័ពដីធំ និងមានព្រំប្រទល់ជាប់អ៊ីរ៉ង់ ដូចនេះកងទ័ពទួរគីអាចចូលអ៊ីរ៉ង់បានដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងយន្តហោះអ៊ីស្រាអែល។ មានការប្រឆាំង​នឹង​ប្រទេសសម្ព័ន្ធមិត្តបែបនេះក៏ពិតមែន​​​ តែអ៊ីរ៉ង់មិនមានឳកាសទទួលបានជំនួយពី​រុស្ស៊ី​​ទេ​ព្រោះ​រុស្សីមានបញ្ហាធំៗលើរណសិរ្សអ៊ុយក្រែន ដូច្នេះអ៊ីរ៉ង់នឹងច្បាស់ណាស់ចាញ់ក្នុងសង្រ្គាមនេះ។

Screen Shot 2022-12-07 at 9.16.40 AM


 

 


ថ្ងៃពុធ, 07 ខែធ្នូ 2022 09:21  BeeTube News