ដើម្បីរក្សាធ្មេញរបស់អ្នកឲ្យមានសុខភាពល្អ និងការពារបញ្ហាភាគច្រើននាពេលអនាគត កុំភ្លេចអាន Tips ខាងក្រោមនេះ៖
ទឹកគឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់ធ្មេញរបស់អ្នកការបរិភោគទឹកធ្វើឲ្យមាត់របស់អ្នកស្អាត ពីព្រោះទឹកជួយរំលាយអាស៊ីតដែលផលិតដោយបាក់តេរីក្នុងមាត់របស់អ្នកផងដែរ។ ប្រសិនបើអ្នកចង់លាងសម្អាតធ្មេញកាន់តែស្អាត អ្នកគួរតែប្រើប្រាស់ Water Floss សម្រាប់លាងសម្អាតដោយសារតែវាមានប្រសិទ្ធភាពជាង Floss ធម្មតា។
ហាមដុះធ្មេញជាញឹកញាប់
ជាធម្មតាយើងទាំងអស់គ្នាដឹងថា ដើម្បីឲ្យធ្មេញស្អាតនិងមានសុខភាពល្អយើងគួរតែដុះធ្មេញ២ដងក្នុង១ថ្ងៃពីព្រោះបើយើងដុះធ្មេញ១ដងក្នុង១ថ្ងៃមិនអាចសម្អាតធ្មេញឲ្យបានស្អាតនោះទេ ហើយមនុស្សមួយចំនួនធំចូលចិត្តដុះធ្មេញ៣ដងក្នុង១ថ្ងៃហើយអ្នកខ្លះទៀតដុះធ្មេញច្រើនជាង៣ដងទៀត។
ផ្ទុយទៅវិញប្រសិនបើអ្នកដុះធ្មេញច្រើនដងពេកវាអាចធ្វើឲ្យធ្មេញរបស់អ្នកខូចទៅវិញ។ ដូចជារឿងជាច្រើននៅក្នុងជីវិតរបស់យើងការធ្វើអ្វីច្រើនលើសលុបមិនតែងតែប្រសើរនោះទេ។ ប្រសិនបើអ្នកដុសធ្មេញញឹកញាប់ពេកស្រទាប់ខាងក្នុងរបស់អ្នកអាចធ្លាក់ចុះដែលអាចបណ្តាលឱ្យធ្មេញងាយនឹងប្រតិកម្ម។ ម្យ៉ាងទៀតធ្មេញរបស់អ្នកនឹងលេចចេញជាពណ៌លឿងជាងធម្មតា។
រងចាំមុនពេលដុះធ្មេញ
មនុស្សជាច្រើនចូលចិត្តចាប់ផ្តើមថ្ងៃជាមួយនឹងទឹកមួយកែវហើយបញ្ចប់ដោយការញ៉ាំផ្លែឈើមួយចំនួន។ មិនមានអ្វីអាក្រក់នៅក្នុងនោះទេ-ផ្លែឈើមានរសជាតិផ្អែមនិងមានវីតាមីនCខ្ពស់។ បញ្ហាចម្បងកើតឡើងនៅពេលដែលយើងចាប់ផ្តើមដុសធ្មេញរបស់យើងភ្លាមៗបន្ទាប់ពីញ៉ាំឬផឹកផលិតផលទាំងអស់នេះ។
អ្នកឃើញហើយថា ផ្លែឈើមានផ្ទុកជាតិអាស៊ីតខ្ពស់ដែលអាចបន្ទន់និងបំផ្លាញស្រទាប់ធ្មេញរបស់អ្នក។ ដូច្នេះ ការដុសធ្មេញភ្លាមៗបន្ទាប់ពីទទួលទានវាមិនមែនជារឿងល្អបំផុតដែលអ្នកអាចធ្វើបានសម្រាប់សុខភាពមាត់ធ្មេញរបស់អ្នកនោះទេដែលជាមូលហេតុអ្នកបានទទួលទានផ្លែក្រូច និងទឹកផ្លែឈើ ប៉េងប៉ោះ ឬសូដា គួរតែរង់ចាំយ៉ាងហោចណាស់៣០នាទីមុនដុះធ្មេញ។