ប្រសិនបើអ្នកចង់ស្រក់ទម្ងង់ និងមានសុខភាពឲ្យបានល្អ កំុភ្លេចអានវិធីសាស្ត្រខាងក្រោមនេះ៖
១. ចាប់ផ្តើមថ្ងៃរបស់អ្នកដោយទទួលទានអាហារដែលមានជាតិប្រូតេអ៊ីន
អាហារសម្បូរប្រូតេអ៊ីនកាត់បន្ថយកម្រិតអរម៉ូននៃភាពអត់ឃ្លាន ghrelin ។ ហេតុនេះទើប ស៊ុត និងទឹកដោះគោជូរក្រិក អាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតរហូតដល់អាហារថ្ងៃត្រង់។
២. ដើរ២នាទីរៀងរាល់១ម៉ោង
ប្រសិនបើអ្នកត្រូវអង្គុយពេលធ្វើការ ចូរបង្កើតទម្លាប់ដើរ ១ ឬ២នាទីជារៀងរាល់១ម៉ោងម្តងដែលអ្នកចំណាយពេលអង្គុយ។ អ្នកតែងតែអាចស្វែងរកពេលដើរទៅលេងនាយកដ្ឋានផ្សេងដើរទៅជាន់ខាងលើ ឬចេញទៅខាងក្រៅមួយនាទីធ្វើបែបនេះនឹងជួយអ្នកឲ្យសកម្មពេញមួយថ្ងៃ។
៣. កុំដុសធ្មេញរបស់អ្នកបន្ទាប់ពីបរិភោគអាហារ
អ្នកឯកទេសមិនណែនាំឲ្យដុសធ្មេញរបស់អ្នកភ្លាមៗបន្ទាប់ពីទទួលទានអាហារនោះទេអ្នកគួរតែធ្វើដុះធ្មេញរបសឲ់អ្នកយ៉ាងហោចណាស់៣០នាទីបន្ទាប់ពីនោះ។ ប្រសិនបើអ្នកបរិភោគអ្វីដែលមានជាតិជូរ ចូរកុំដុសធ្មេញបន្ទាប់ពីទទួលទានអាហារពីព្រោះអាចនឹងខូចស្រទាប់ខាងក្នុង។
៤. កាត់បន្ថយការប្រើប្រាស់ជាតិស្ករ
បរិមាណជាតិស្ករច្រើននៅក្នុងអាហាររបស់អ្នកធ្វើឱ្យឱកាសនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២កាន់តែខ្ពស់ និងនាំឱ្យធាត់ផងដែរ។ អ្នកជំនាញផ្នែកសុខភាពបានផ្តល់អនុសាសន៍សម្រាប់ការប្រើប្រាស់ជាតិស្ករប្រចាំថ្ងៃ៖ ៦ស្លាបព្រាក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង៩ស្លាបព្រាសម្រាប់បុរស។
៥. ផឹកភេសជ្ជៈក្តៅ
ភេសជ្ជៈក្តៅកាត់បន្ថយបរិមាណកាកសំណល់មេតាប៉ូលីស។ ទទួលទានតែ ឬទឹកក្តៅមួយកែវ (៣០នាទីមុនអាហារ) បង្កើនល្បឿនការរំលាយអាហារបង្កើនផលិតភាពនៃការរំលាយអាហាររបស់អ្នក និងធ្វើឱ្យឈាមរបស់អ្នករត់បានប្រសើរឡើង។