BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាលរំឭកសេវាឯកជនពីការប្រឈមមុខនឹងវិន័យព្រមទាំងផ្លូវច្បាប់

ថ្ងៃចន្ទ, 05 ខែធ្នូ 2022 09:36  លាង ឡា

 

2022-12-05 09.33.48

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានរំឭកដល់អ្នកបម្រើសេវាសុខាភិបាលឯកជននៅតាមមូលដ្ឋានត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណបច្ចេកទេសក្រោយពីមានលេចចេញជាបាតុភាពជាបន្តបន្ទាប់។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍នៅក្នុងសេចក្ដីណែនាំមួយថា ក្រសួងតែងតែធ្វើការណែនាំក្រើនរំឭក និងបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តព្រមទាំងម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់។

លោកបានលើកឡើងថា ក្នុងពេលថ្មីៗនេះក្រសួងបានចេញផ្សាយនូវសេចក្ដីណែនាំស្តីពីការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យសេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ព្រមទាំងការផ្សព្វផ្សាយពីច្បាប់និងបទដ្ឋានគតិយុត្តជាដើម។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំដល់អ្នកគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឯកជនទាំងអស់ចាំបាច់ត្រូវខិតខំគ្រប់គ្រងដំណើរការរបស់ខ្លួនឱ្យបានល្អប្រសើរត្រឹមត្រូវតាមលក្ខណបច្ចេកទេសសុខាភិបាលត្រូវតែគោរពអនុវត្តតាមតួនាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈរៀងៗខ្លួនដោយអនុលោមតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា អ្នកដែលប្រព្រឹត្តខុសឆ្គងពីវិជ្ជាជីវៈ ឬមានការធ្វេសប្រហែសលើការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ឬធ្វើឱ្យមានកំហុសបច្ចេកទេសធ្ងន់ណាមួយបន្ថែមលើការដាក់វិន័យនៃគណៈវិជ្ជាជីវៈនីមួយៗនិងត្រូវប្រឈមទៅនឹងច្បាប់ទៅតាមសណ្ឋានទម្ងន់ទោសដែលមានចែង ផងដែរ៕

2022-12-05 09.33.54

2022-12-05 09.34.00


 


ថ្ងៃចន្ទ, 05 ខែធ្នូ 2022 09:36  លាង ឡា