BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អបអរសាទរខួប៧ឆ្នាំនៃការដាក់បញ្ចូលល្បែងទាញព្រាត់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ថ្ងៃសុក្រ, 02 ខែធ្នូ 2022 09:47  មានជ័យ

2022-12-02 09.42.45

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះជាខួបលើកទី៧(០២.១២.២០១៥-០២.១២.២០២២)នៃការដាក់បញ្ចូល “ល្បែងទាញព្រ័ត្រកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ ល្បែងទាញព្រ័ត្រគឺជាល្បែងដ៏មានប្រជាប្រិយភាពមានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលមកដោយផ្អែកលើភ័ស្តុតាងដែលមានតម្លៃជាប្រវត្តិសាស្រ្តដូចជា ចម្លាក់នៅលើប្រាង្គប្រាសាទនានាជាពិសេសនៅលើផ្ដែរ។ សារមន្ទីរជាតិកម្ពុជាមានដាក់តាំងផ្ដែរពីសម័យអង្គរមួយដែលមកពីស្រុករំដួល ខេត្តស្វាយរៀង បង្ហាញពីពួកទេវៈ និងពួកអសុរៈចង់បានទឹកអម្រឹតបានរួមគ្នាកូរសមុទ្រទឹកដោះអស់រយៈពេលប្រហែលមួយពាន់ឆ្នាំ ហើយលេចចេញមកនូវរតនៈសម្បត្តិជាច្រើនឥតគណនាក្នុងនោះមានព្រះនាងលក្សី្មផងដែរ។ ព្រឹត្តិការណ៍នេះមានលក្ខណៈស្រដៀងនឹងល្បែងទាញព្រ័ត្ររបស់ខ្មែរដែរ។

2022-12-02 09.42.37

លោក ញាណ ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនាធ្លាប់បានបញ្ជាក់ថា ល្បែងទាញព្រ័ត្រជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរសទាំងស្ត្រី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរគឺខែចេត្រពិសាខប៉ុណ្ណោះ។ លោកបន្ថែមថា ល្បែងទាញព្រ័ត្រនេះមិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបង្ហាញពីការរឹតចំណងសាមគ្គីភាពប្រៀបបីដូចទៅនឹងរឿងកូរសមុទ្រទឹកដោះ។ ដើម្បីទទួលបានជ័យជម្នះភាគីនីមួយៗត្រូវរួមកម្លាំងគ្នាដោយឥតរាថយពួកគេត្រូវសាមគ្គីគ្នា និងប្រើកម្លាំងរួមគ្នាជាធ្លុងមួយព្រមទាំងបញ្ចេញសមត្ថភាពឱ្យអស់ពីក្នុងខ្លួនដើម្បីយកឈ្នះ ហើយល្បែងទាញព្រ័ត្រនេះគឺមានដំណាលរឿងពីបុរាណខ្មែរយើងនៅក្នុងរឿងកូរសមុទ្រទឹកដោះ។

2022-12-02 09.42.25

ល្បែងទាញព្រ័ត្រជាល្បែងដែលគេលេងជាទូទៅទាំងសាកលលោក។ នៅប្រទេសខ្លះវាគ្រាន់តែជាល្បែងល្បងកម្លាំងរវាងមនុស្សពីរក្រុមដើម្បីកម្សាន្តសប្បាយប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងប្រទេសធ្វើកសិកម្មមួយចំនួននៅតំបន់អាស៊ីគេលេងល្បែងទាញព្រ័ត្រតែក្នុងឱកាសសំខាន់ណាមួយ ដែលមានលក្ខណៈពិសេសហើយមានន័យភ្ជាប់ទៅនឹងសង្គមសាសនាយ៉ាងមុតមាំ។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសធ្វើកសិកម្ម ដែលគេលេងទាញព្រ័ត្រសម្រាប់កម្សាន្តផងហើយបង្កប់ជំនឿនៅក្នុងនោះផង។ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរតែងថែរក្សា និងអភិរក្សល្បែងនេះរហូតមកតាមរយៈការលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក៏ដូចជាក្នុងកិច្ចពិធីបុណ្យសាសនានានានៅតាមវត្តអារាម៕

2022-12-02 09.42.31

2022-12-02 09.42.41

2022-12-02 09.42.49

2022-12-02 09.42.53


 


ថ្ងៃសុក្រ, 02 ខែធ្នូ 2022 09:47  មានជ័យ