BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌ សហការរៀបចំអបអរការដាក់បញ្ជូលក្បាច់គុន “ល្បុក្កតោ“ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 16:54  មានជ័យ

2022-12-01 16.49.34

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសហការជាមួយសហព័ន្ធក្បាច់គុន “ល្បុក្កតោ” កម្ពុជាសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ជូល គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលពិធីនេះនឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៦ល្ងាចតទៅ  នៅទីធ្លាសួនច្បារមុខវត្តបទុមវតីដោយមានការប្រគំតន្រ្តីនឹងមានការចូលរួមពីសិល្បករ សិល្បការិនី តន្រ្តីករ DJ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ក្បាច់ “គុនល្បុក្កតោ” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុកនៅក្នុងកិច្ចប្រជុំលើកទី១៧នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូដែលមានសេចក្តីសម្រេច 17.COM7.b.1។

2022-12-01 16.49.25

បើតាមក្រសួងវប្បធម៌ គុនល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិ និងមាតុភូមិផង៕ 

2022-11-30 08.38.01

2022-11-30 08.37.55

2022-12-01 11.38.47


 


ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 16:54  មានជ័យ