BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីបានជាយន្តហោះធន់ធ្ងន់របស់រុស្ស៊ីបានធ្វើជើងហោះហើរស្ងាត់ៗទៅកាន់ចិនខណៈពេលនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន?

ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 10:57  BeeTube News

2022-12-01 10.54.49 (1) (1)

គិតមកដល់ថ្ងៃទី២៧ ខែវិច្ឆិកាថ្មីៗនេះ នៅក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ គេឃើញមានយន្តហោះដឹកទំនិញធុនធ្ងន់របស់រុស្ស៊ីបានធ្វើការហោះហើរទៅកាន់ប្រទេសចិន៩ជើងយ៉ាងអាថ៌កំបាំងជាទីបំផុត ព្រោះនៅលើយន្តហោះទាំងនោះមានតែយន្តហោះ៣ប៉ុណ្ណោះអាចចាប់ពត៌មានបាន ក្រៅពីនោះហាក់ដូចត្រូវបិទឧបករណ៍បញ្ជូនសារមិនអោយទទួលពត៌មានបានដែលហៅថា "Transponder" យ៉ាងគួរអោយចម្លែក។ មានការសន្និដ្ឋានបឋមឡើងថានេះប្រហែលជាយន្តហោះដឹកទំនិញយោធាពីប្រទេសសម្ព័ន្ធមិត្តហើយ។ តើរុស្ស៊ីពិតជាកំពុងត្រូវការជំនួយយោធាពីប្រទេសចិនមែនដែរទេ?យោងទៅតាមគេហទំព័រពត៌មានវិស័យការពារជាតិ បានធ្វើការបង្ហោះឡើងនូវវិដេអូចែករំលែកតគ្នានៅលើបណ្តាញសង្គមចិននូវរូបភាពយន្តហោះដឹកទំនិញធុនធ្ងន់របស់រុស្ស៊ីដែលមានប្រភពមកពីក្រុមហ៊ុនVolga Dnepr មានឈ្មោះថា An-124 បានចុះចតនៅព្រលានយន្តហោះ Zheng Zhou នៃប្រទេសចិន។ 

ដោយមានមតិជាច្រើនបានលើកឡើងថាប្រហែលជាយន្តហោះធ្វើដំណើរទៅទទួលយកជំនួយគ្រឿងបរិក្ខារយោធាទាំងនោះនៅក្នុងប្រទេសចិនហើយ។ គួរបញ្ជាក់ផងដែរ Zhang Zhou គឺជាតំបន់សហគ្រាសឧស្សាហកម្មដែលមានផលិតបំរើអោយវិស័យការពារជាតិរបស់ប្រទេសចិនហើយ។ តើជាការពិតទេដែលយន្តហោះទាំងនោះមានចេតនាបិទឧបករណ៍បញ្ជូនពត៌មានរបស់ពួកគេពិតមែន? ខណៈពេលដែលមានត្រឹមតែយន្តហោះ៣ប៉ុណ្ណោះដែលគេចាប់បាននៅខណៈពេលធ្វើដំណើរត្រលប់មកវិញដោយមានដូចជាRA-82074, RA-82044, RA-82081 និងត្រូវបានរាយការណ៍ថាពិតជាយន្តហោះសំរាប់ប្រើប្រាស់ដឹកជញ្ជូនពិតមែន និងមានទម្ងន់ធ្ងន់ទៀតផង។ ដោយនៅក្នុងការហោះហើរទាំង៩ជើងនេះ គេសង្កេតឃើញថាមានទីតាំងគោលដៅមួយគឺស្ថិតនៅក្នុងរោងចក្រ Urumqi ដែលជារោងចក្រផលិតគ្រឿងចក្ររបស់ប្រទេសចិន។ អាចបង្ហាញបានថារុស្ស៊ីហាក់ដូចជាកំពុងបង្វែរខ្លួនទៅស្វែងរកជំនួយយោធាពីប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនខណៈដែលពួកគេបាត់បង់អាវុធជាច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែននិងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិចទៀតផង។ 

យ៉ាងណាមិញផងដែរប្រទេសលោកខាងលិចក៏ទើបតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសអ៊ីរ៉ាក់នោះទេដែលបានប្រគល់ជំនួយយោធា Kamikaze Drone ទៅកាន់ប្រទេសរុស្ស៊ីខណៈពេលមានសង្គ្រាមជាមួយអ៊ុយក្រែន ក៏ដូចគ្នាផងដែរសហរដ្ឋអាមេរិចទើបតែធ្វើការចោទប្រកាន់ទៅកាន់ប្រទេសកូរ៉េខាងជើងនោះទេដែលបានធ្វើការផ្តល់ជំនួយដឹកជញ្ជូនគ្រាប់រំសេវមកកាន់ប្រទេសរុស្ស៊ី។ ខណៈនេះផងដែរអាមេរិចក៏បានធ្វើការព្រមានប្រទេសចិនជាច្រើនដងហាមមិនអោយប្រគល់ជំនួយមកកាន់ប្រទេសរុស្ស៊ីផងដែរ។ជាក់ស្តែងកាលពីខែមិថុនាកន្លងទៅនេះសហរដ្ឋអាមេរិចបានធ្វើការដាក់ក្រុមហ៊ុនចិនចំនួន៥ដែលគាំទ្រយោធា និងវិស័យការពារជាតិរបស់រុស្ស៊ីទៅក្នុង Trade Blacklist។ ប៉ុន្តែជាក់ស្តែងនេះមិនបានសបញ្ជាក់ពីការមិនពាក់ព័ន្ធរបស់រដ្ឋាភិបាលចិននៅក្នុងរឿងនេះទេ។ គួរបញ្ជាក់ផងដែរប្រទេសចិនគឺជាប្រទេសធំលំដាប់ទី២ដែលបានធ្វើការទិញសព្វាវុធពីប្រទេសរុស្ស៊ីច្រើនជាងគេបង្អស់ចាប់តាំងពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២១យោងទៅតាម Stockholm International Peace Institute។

 


ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 10:57  BeeTube News