កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ អ្នកនាងពេជ្រសូលីកាបានធ្វើការបញ្ចេញបទចម្រៀងថ្មីរសជាតិផ្អែមល្ហែមមនោសញ្ចេតនាមួយឆ្លងឆ្លើយទៅនឹងបទចម្រៀងរបស់លោកថុលសុភិទិដែលបានចេញផ្សាយកាលពីមួយសប្តាហ៍កន្លងទៅមិញ។ នៅក្នុងបទចំរៀងរបស់ពួកគេទាំងពីរនេះមានចង្វាក់ភ្លេងដូចគ្នាគ្រាន់តែខុសគ្នានៅត្រង់លើមួយជាគោលគំនិតរបស់ខាងប្រុស និងមួយទៀតជាគោលគំនិតខាងស្រី។ នៅលើបទចម្រៀងរបស់លោកថុលសុភិទិ "ស្មោះទ្រង់ទ្រាយធំ" មិនថាចំណងជើងក៏ស្តាប់ទៅមានលក្ខណៈប្លែកយ៉ាងទាក់ចិត្ត ហើយពិតជាមិនខុសពីការស្មាននោះទេគឺរៀបរាប់ពីការឃោសនារបស់លោកដែលអាចធ្វើជាសង្សារដ៏ស្ម័គ្រស្មោះម្នាក់របស់ខាងស្រី។
ចំណែកនៅលើបទចម្រៀងរបស់អ្នកនាងពេជ្រសូលីកា "សេដទ្រង់ទ្រាយធំ" នោះវិញក៏ជាការរៀបរាប់របស់ខាងស្រីថាចង់មានអ្នក Take Care ម្នាក់អាចស្រលាញ់នាងអស់ពីចិត្តជួយនាងបានគ្រប់យ៉ាងនៅពេលជួបទុក្ខលំបាក មិនថារឿងដាច់លុយចុងខែ។ ប្រសិនបើអ្នកទាំងពីរសុទ្ធតែ Single អាជីពបែបនេះ នៅគិតរអ៊ូរទាំម្នាក់ឯងអ្វីទៀត មិនសាកមកសំលឹងមើលគ្នាខ្លះវិញទៅមិនល្អជាជាងមែនទេ? ចុះទស្សនិកជនទាំងអស់គ្នាវិញនៅសំងំម្នាក់ឯងគិតពិចារណាដល់ណាទៀត មិនសាកសំលឹងមើលអ្នកក្បែរៗនោះខ្លះទេ?