BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិព្រះវិហារបញ្ចប់គម្រោងជួសជុលជណ្តើរបុរាណផ្នែកខាងជើងដំណាក់កាលទី៣

ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 10:02  មានជ័យ

2022-12-01 09.56.46

អាជ្ញាធរជាតិព្រះវិហារបានបញ្ចប់គម្រោងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដំណាក់កាលទី៣​ ហើយក្រោមជំនួយថវិកា​មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌​កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

១. អភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងពីថ្នាក់ទី៦ ដល់ទី៧, ២. អភិរក្ស និងជួសជុលចម្លាក់តោចំនួន២, ៣. រៀបចំប្រព័ន្ធរំដោះទឹកខាងក្រោមកាំជណ្តេីរ និងសងខាងជណ្តេីរបុរាណ និង៤. ផ្សព្វផ្សាយកម្មវិធីអប់រំបេតិកភ័ណ្ឌដល់សិស្ស សាលា។

2022-12-01 09.56.01

សូមបញ្ជាក់ថា ដំណាក់កាលទី១(ឆ្នាំ២០១៨-២០១៩)អាជ្ញាធរជាតិព្រះវិហារបានសិក្សានិងវិភាគហានិភ័យផ្នែកស្ថាបត្យកម្មនៃជណ្តើរបុរាណខាងជើងទាំងមូលធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា សិក្សានិងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណ សាកល្បង ជួសជុលនិង អភិរក្សជណ្តើរថ្នាក់ទី៥ និងចម្លាក់តោចំនួនមួយ។ ចំណែកឯដំណាក់កាលទី២  (ឆ្នាំ២០២០-២០២១)បានអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើង ពីថ្នាក់ទី២ ដល់ទី៤ អភិរក្សនិងជួសជុលស្ពានហាលខាងលិចប្រវែង៩ម អភិរក្សនិងជួសជុលចម្លាក់តោចំនួន១និងគុជសីហ៍ចំនួន១។

អជ្ញាធរជាតិព្រះវិហារនឹងបន្តអនុវត្តគម្រោងដំណាក់កាលទី៤រយៈពេលពីរឆ្នាំ (២០២២ ដល់២០២៤) ដេីម្បីជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារពីថ្នាក់ទី១១ ដល់១៤​ ក្រោមជំនួយថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សសម្បត្តិវប្បធម៌៕ 

2022-12-01 09.55.58

2022-12-01 09.56.07

2022-12-01 09.56.12

2022-12-01 09.56.17

2022-12-01 09.56.22

2022-12-01 09.56.26

2022-12-01 09.56.30

2022-12-01 09.56.37

2022-12-01 09.56.42


 


ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 10:02  មានជ័យ