BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនទទួលបានប្រព័ន្ធបាញ់រ៉ុក្កែតពីប្រទេសបារាំង

ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 09:12  BeeTube News

2022-12-01 09.09.45 (1) (1)

យោងទៅតាមរបាយការណ៍មួយរាយការណ៍ដោយអង្គភាពសំងាត់របស់ចក្រភពអង់គ្លេសបានអោយដឹងថារុស្ស៊ីបានខកខានបញ្ជូនកងវរសេនាតូចរបស់អង់គ្លេសដែលហៅថា BTGs ទៅឈរជើងប្រយុទ្ធនៅអ៊ុយក្រែនអស់រយៈពេលជាង៣ខែមកហើយ។ សេចក្តីរាយការណ៍បានបន្តទៀតថាមូលហេតុនេះបណ្តាលមកពីការចល័តកងវរសេនាតូចទៅតាមទីតាំងនីមួយៗគឺនៅមានលក្ខណៈមិនគ្រប់គ្រាន់នៅឡើយ និងបញ្ហាមួយទៀតគឺដោយសារការបែកចែកសព្វាវុធប្រើប្រាស់ក៏នៅមានកង្វះខាតដូចគ្នាខណៈពេលដែលរាប់ទសវត្សន៍មុនកងវរសេនាតូច BTGs ពិតជាមានអំណាចនិងឥទ្ធិពលខ្លាំងណាស់នៅក្នុងបេសកកម្មនានា។ ស្របពេលនឹងនោះដែរប្រទេសអ៊ុយក្រែនក៏ទទួលបានប្រព័ន្ធបាញ់រ៉ុក្កែនច្រើនផងដែរពីប្រទេសបារាំង ដែលមានរយៈចំងាយប្រហែល៧០គីឡូម៉ែត្រ ដែលមានឈ្មោះថា The French LRU។ The French LRU នេះបានក្លាយជាប្រព័ន្ធបាញ់រ៉ុក្កែតទី៤ហើយដែលទីក្រុង Kyiv បានទទួលបន្ទាប់ពីប្រព័ន្ធ HIMARS, M270, និងMARS 2។ 

សហរដ្ឋអាមេរិកប្រកាសឡើងថាណាតូនឹងបង្ហាញវត្តមានរបស់ខ្លូនពីសមុទ្រខ្មៅមកសមុទ្របាល់ទិក

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបានលើកឡើងថាសមាជិកប្រទេសណាតូទាំងអស់មិនមានការដកថយនឹងគាំទ្រអ៊ុយក្រែននោះទេ។ លោកក៏បានបន្ថែមទៀតថាប្រទេសទាំងអស់សូមមេត្តាកុំផ្តល់ជំនួយដល់រុស្ស៊ីមិនថាជាផ្នែកសព្វាវុធឡើយព្រោះវានឹងកាន់តែធ្វើអោយសង្គ្រាមមួយនេះនឹងអស់បន្លាយ ហើយអ៊ុយក្រែននឹងទទួលរងទុក្ខកាន់តែខ្លាំងជាងនេះ។ លោកបន្តទៀតថាលោកបានដាស់តឿនប្រទេសអ៊ីរ៉ាក់ជារឿយៗរួចមកហើយសូមមេត្តាកុំផ្តាល់ជំនួយសព្វាវុធដែលមានដូចជាដ្រូន Kamikaze ថ្មីៗនេះមកកាន់រុស្ស៊ី។ យ៉ាងណាមិញផងដែរក៏មានកិច្ចប្រជុំបន្ទាន់មួយរបស់សមាជិកប្រទេសណាតូបានធ្វើឡើងនៅប្រទេស Romania លោក Antony Blinken ដែលជារដ្ឋលេខាធិការសហរដ្ឋអាមេរិកបានប្រកាសលើកឡើងថាណាតូបានសំរេចចិត្តពង្រឹងការពាររបស់ខ្លួនពីសមុទ្រខ្មៅមកកាន់សមុទ្របាល់ទិកហើយ។ លោកបានរៀបរាប់ឡើងថារុស្ស៊ីបានផ្លាស់ប្តូរផ្នែករបស់សមុទ្រខ្មៅទៅជាតំបន់សមរភូមិដ៏ក្តៅគគុក។ ចំណែកពួកលោកក៏នឹងមិនបោះបង់ការតាំងចិត្តដើរទៅមុខដូចគ្នាគឺណាតូនឹងរឹតបន្តឹងការពាររបស់ខ្លួនបន្ថែមទៀតពីតំបន់សមុទ្រខ្មៅទៅកាន់តំបន់សមុទ្របាល់ទិកថែមទៀត។ ខណៈពេលដែលនាយករដ្ឋមន្រ្តីរបស់ប្រទេស Lithuania ​​​បានធ្វើការស្នើសុំនៅក្នុងអង្គប្រជុំថាសូមអោយប្រទេសសម្ព័ន្ធមិត្តណាមួយអាចផ្តល់ជំនួយរថក្រោះបន្ថែមទៀតមកកាន់អ៊ុយក្រែនផង។

រុស្ស៊ី និងចិនចរចារឿងលែងប្រើប្រាស់ Swift Bank

ឧបនាយករដ្ឋមន្រ្តីលោក Novak របស់រុស្ស៊ីបានលើកឡើងថារុស្ស៊ី​​​និងចិនបានចាប់ផ្តើមបង្កើតប្រព័ន្ធបង់លុយថ្មីរបស់ខ្លួនដោយចៀសវាងប្រើប្រាស់ធនាគារ Swift។ នាពេលនេះទាំងកុងត្រាឧស្មន័ និងប្រេងឥន្ធនៈត្រូវបានចរចាគ្នាផ្លាស់ប្តូរមកប្រើប្រាស់រូបិយប័ណ្ណទាំងពីរប្រទេសវិញហើយគឺ Ruble និង Yuan។ ខណៈពេលនៅទីស្នាក់ការកណ្តាលរបស់ប្រទេសទាំងពីរនេះក៏មានគំរោងក្នុងការបើកគណនីធនាគាររបស់ប្រទេសដៃគូចរចានេះផងដែរដើម្បីបង្កើនភាពងាយស្រួលលំហូរចរន្ធរូបិយប័ណ្ណទាំងពីរប្រទេសនេះ។ លោក Novak ក៏លើកឡើងបន្ថែមទៀតផងដែរថាចិនបានក្លាយជាប្រទេសដែលនាំចូលថាមពលរបស់រុស្ស៊ីដ៏ធំជាងគេបង្អស់ហើយដែលមានប្រមាណជាង៦៤%ឈរនៅតារាងផ្នែកនេះ។

 


ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 09:12  BeeTube News