BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្នងការរាជធានីភ្នំពេញបញ្ជាចុះធ្វើអត្តសញ្ញាណបណ្ណដល់ខ្នងផ្ទះប្រជាពលរដ្ឋ

ថ្ងៃពុធ, 30 ខែវិច្ឆិកា 2022 11:41  លាង ឡា

2022-11-30 11.38.37 (1)

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាដល់ការិយាល័យអត្តសញ្ញាណបណ្ណសញ្ញាតខ្មែរឱ្យចាប់ផ្តើមរៀបចំចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតាមខ្នងផ្ទះប្រជាពលរដ្ឋ។នៅក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ស ថេតបានលើកឡើងពីការជម្រុញបន្ថែមក្នុងការផ្សព្វផ្សាយដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនដល់ប្រជាពលរដ្ឋទាំង២ភេទដែលគ្រប់អាយុ១៥ឆ្នាំ។

ស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងអស់ត្រូវរៀបចំធ្វើជាតារាងផែនការម៉ោងវេលាទីកន្លែងឲ្យច្បាស់លាស់ដោយចាប់ផ្តើមធ្វើយុទ្ធនាការចុះធ្វើជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះហើយក្នុងករណីមានការសួរនាំផ្សេងៗមន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ នៅពេលដែលមានការសុំកែអក្សរឡាតាំងថ្ងៃខែឆ្នាំកំណើត គឺត្រូវផ្តោតសំខាន់លើសំបុត្រកំណើត៕

2022-11-30 11.38.25


 


ថ្ងៃពុធ, 30 ខែវិច្ឆិកា 2022 11:41  លាង ឡា