ភ្នំពេញ៖ មនុស្សសរុបចំនួន១២នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានបណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ចំនួន៨នាក់ព្រមទាំងរបួសស្រាលម្នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៦លើកក្នុងនោះល្បឿន១លើកមិនគោរពសិទ្ធ ៣លើកស្រវឹង១លើកកត្តាយាន១លើក។ សូមរម្លឹកថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យស្លាប់ដោយសារជិះម៉ូតូ មានចំនួនប្រមាណ៨០ភាគរយក្នុងនោះ៧០ភាគរយមិនបានពាក់មួកសុវត្ថិភាព ហើយភាគច្រើននៃអ្នកស្លាប់ជាអ្នកបើកបរម៉ូតូ៕