BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 14:25  មានជ័យ

2022-11-28 11.34.36

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបខួប៤ឆ្នាំ(២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២២)នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅថ្ងៃនេះក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ក៏បានបង្ហោះវីដេមួយ ដើម្បីអបអរសាទរថ្ងៃប្រវត្តិសាស្ត្រនេះផងដែរ។ ល្ខោនខោលវត្តស្វាយអណ្តែតតំណាងឱ្យល្ខោនខោលកម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី ។

2022-11-28 11.34.04

គួរបញ្ជាក់ថា ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែងហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុងឈុតឆាករឿងរាមកេរ្តី៍តែប៉ុណ្ណោះ។ ល្ខោននេះធ្វើកាយវិការតាមសំឡេងពោល ហើយកំដរដោយភ្លេងពិណពាទ្យ។ ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណអ្នកស្រាវជ្រាវយល់ថា ល្ខោនខោល មានដើមកំណើតពីល្ខោនភាណីជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយឃើញមានយ៉ាងហោចណាស់ក៏ចាប់ពីសម័យអង្គរ សតវត្សទី៩ដល់១៤។ សព្វថ្ងៃនេះសង្កេតឃើញមានការសម្តែងល្ខោនខោលពីរបែបគឺដើម្បីកំសាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួចនិងល្ខោនដែលនៅជាប់នឹងជំនឿក្នុងសហគមន៍៕ 

2022-11-28 11.34.27

2022-11-28 11.34.32 (1)

2022-11-28 11.34.23


 


ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 14:25  មានជ័យ