BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អឺរ៉ុបបានដាក់បញ្ចូលប្រទេសរុស្ស៊ីជារដ្ឋដែលផ្គត់ផ្គង់និងឧបត្ថម្ភអំពើភេរវកម្ម

ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 14:14  BeeTube News

2022-11-28 14.12.04 (1) (1)

សហភាពអឺរ៉ុបបានប្រកាសរុស្ស៊ីជាអ្នកឧបត្ថម្ភរដ្ឋនៃភេរវកម្មដោយលើកឡើងថា អំពើ​ឃោរឃៅ​រ និង​ការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលរបស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន បំពាន​ច្បាប់​អន្តរជាតិ និង​ច្បាប់មនុស្សធម៌។ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ុយក្រែនលោក Dmytro Kuleba បានសរសេរលើប្រព័ន្ធ Twitter ថា “រុស្ស៊ី​ជា​រដ្ឋ​ភេរវជនដែលត្រូវបានបញ្ជាក់​ដោយ​សភា​អឺរ៉ុប។ រុស្ស៊ីមានប្រវត្តិនៃអំពើភេរវកម្មប្រឆាំងនឹងរដ្ឋអធិបតេយ្យ គាំទ្ររបបភេរវកម្ម និងអង្គការនានារួមទាំង Wagner សង្គ្រាមភេរវកម្មលើអ៊ុយក្រែន។ ទទឹមនឹងនោះលោក Dmytro Kuleba ក៏បានថ្លែងអំណរគុណដល់សភាអឺរ៉ុបសម្រាប់ការប្រកាសជំហរច្បាស់លាស់ចំពោះប្រទេសរុស្ស៊ីផងដែរ។” ទោះជាយ៉ាងណាក៏ដោយការចាប់ដាក់ប្រទេសរុស្ស៊ីរបស់សហភាពអឺរ៉ុបមិនមានច្បាប់កំណត់នោះទេ។ លោក Sajjan M Gohel អ្នកជំនាញប្រឆាំងភេរវកម្មជាសាស្ត្រាចារ្យ និងជាភ្ញៀវនៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ (LSE) បានប្រាប់ Al Jazeeraថា “សភាពអឺរ៉ុបមិនមានបញ្ជីកណ្តាលនៃរដ្ឋឧបត្ថម្ភភេរវកម្ម និងមិនមានយន្តការស្មើទេ។

ដូច្នេះ ​នឹង​មិន​មាន​ផល​វិបាក​ផ្លូវ​ច្បាប់​ភ្លាមៗ​នោះ​ទេ។ ឥទ្ធិពលរបស់សភាអឺរ៉ុបនៅមានកម្រិតក្នុងការសម្រេចចិត្តគោលនយោបាយការបរទេស ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋសមាជិកសហភាពអឺរ៉ុបទាំង ២៧។ ”លោកបានបន្តថា សេចក្តីប្រកាសរបស់សភាអឺរ៉ុបភាគច្រើនជាការចោទប្រកាន់ជានិមិត្តរូបនៃសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន”។ខណៈពេលដែលសេចក្តីប្រកាសរបស់សភាអឺរ៉ុបផ្តោតលើសកម្មភាពរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនសភាក៏បានអំពាវនាវដល់មេដឹកនាំសហភាពអឺរ៉ុបឲ្យដាក់បញ្ចូលអង្គការយោធារុស្ស៊ី Wagner Group កងវរសេនាធំពិសេសទី១៤១របស់រុស្ស៊ី និង Kadyrovites ទៅក្នុងបញ្ជីភេរវកម្មរបស់សហភាពអឺរ៉ុប។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយប្លុកក្នុងឆ្នាំ2001 ជាគំនិតផ្តួចផ្តើមប្រឆាំងភេរវកម្មដែលជាការឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី១១ ខែកញ្ញានៅទីក្រុងញូវយ៉ក។ រហូតមកដល់ពេលនេះសហភាពអឺរ៉ុបបានប្រកាសបុគ្គលចំនួន១៣នាក់ ក្រុមចំនួន២១ក្រុម និងអង្គភាពចំនួន២១ រួមទាំងក្រុម ISIL និងAl-Qaeda ជាភេរវករ។

សមាជិកសភាអឺរ៉ុបសង្ឃឹមថាជំហររបស់ពួកគេចំពោះរុស្ស៊ីដែលបានប្រកាសនៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Strasbourg នឹងជំរុញឲ្យមានការផ្លាស់ប្តូរឆ្ពោះទៅរករចនាសម្ព័ន្ធផ្លូវច្បាប់ដែលនឹងអនុញ្ញាតឱ្យរដ្ឋនានាត្រូវបានចាប់ដាក់ជាអ្នកឧបត្ថម្ភភេរវកម្ម ហើយបន្ទាប់មកដាក់បញ្ចូលរុស្ស៊ីទៅក្នុងបញ្ជីនេះផងដែរ។ លោក Bruno Lété ជាសហការីជាន់ខ្ពស់នៅមូលនិធិ German Marshall Fund នៃសហរដ្ឋអាមេរិកក្នុងទីក្រុង Brussels បានប្រាប់ Al Jazeera ថាសភាស្វែងរកភាពដាច់ដោយឡែកពីប្រទេសរុស្ស៊ីជាលក្ខណៈអន្តរជាតិ។ លោកបានថ្លែងថា “ជាដំបូងតាមរយៈសេចក្តីប្រកាសសភាអឺរ៉ុបចង់ដាក់សម្ពាធដល់រដ្ឋជាសមាជិកសហភាពអឺរ៉ុបឲ្យប្រកាន់ជំហរកាន់តែខ្លាំងចំពោះរុស្ស៊ីបើប្រៀបធៀបទៅនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅទូទាំងមហាសមុទ្រអាត្លង់ទិក ដែលមិនទាន់បានហៅរុស្ស៊ីថាជារដ្ឋភេរវករ។ លើសពីនេះ មានការពិភាក្សាជាច្រើនអំពីការបង្កើតតុលាការដាច់ដោយឡែកមួយដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្សរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីប្រកាសរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលជាច្រើនគ្រាប់ឆ្លងកាត់អ៊ុយក្រែន។ ទីប្រឹក្សារដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែនលោក Anton Gerashchenko បានសរសេរក្នុងប្រព័ន្ធ Twitter ថា "គ្រាប់រ៉ុក្កែតបានវាយប្រហារទីក្រុង Kyiv ភ្លាមៗបន្ទាប់ពីសភាអឺរ៉ុបបានទទួលស្គាល់ប្រទេសរុស្ស៊ីថាជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម" ។

 


ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 14:14  BeeTube News