BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តោះទៅលេងសហគមន៍អេកូទេសចរណ៍កោះសាមសិបខេត្តក្រចេះ!

ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 14:05  មានជ័យ

2022-11-28 13.55.40

សហគមន៍អេកូទេសចរណ៍កោះសាមសិបមានចម្ងាយ៩៥គីឡូម៉ែត្រពីខេត្តក្រចេះ ស្ថិតនៅឃុំ​អូរ​គ្រៀង ស្រុក​សំបូរ។ សហគមន៍អេកូទេសចរណ៍កោះសាមសិបត្រូវបាបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោតជ្រើសរើសគណៈកម្មការដឹកនាំសហគមន៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨​ ក្រោមការសម្របសម្រួលដោយ​ អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើកម្ពុជា (NTFP-EP) នឹងមានកិច្ចសហការពីអាជ្ញាធរឃុំ និងមន្ទីរទេសចរណ៍ខេត្តក្រោមកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF)។

យោងតាម អង្គការ NTFP-EP កម្ពុជា និងមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា សហគមន៍អេកូទេសចរណ៍កោះសាមសិបគឺជាតំបន់អាងទឹកដ៏ធំមួយដែលសម្បូរទៅដោយកោះរាប់រយគ្របដណ្តប់ដោយព្រៃឈើពណ៌បៃតងជីវចម្រុះសម្បូរបែបដូចជាព្រៃលិចទឹកត្រីមេពូជកម្រជិតផុតពូជ និងប្រភេទសត្វបក្សីជិតផុតដែលអ្នកអាចទស្សនាបាន។ ទៅទស្សនាសហគមន៍អេកូទេសចរណ៍កោះសាមសិប គឺមិនត្រឹមតែឲ្យអ្នករីករាយជាមួយតំបន់ទេសភាពទន្លេមេគង្គដ៏ល្អឯកនោះទេតែវានឹងផ្តល់ឱកាសឲ្យអ្នកចូលរួមក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សធនធានធ្មជាតិក្នុងសហគមន៍ផងដែរ។ សហគមន៍អេកូទេសចរណ៍កោះសាមសិបត្រូវបានគ្រប់គ្រងដោយប្រជាជនក្នុងសហគមន៍ផ្ទាល់ក្នុងគោលបំណងបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេ និងមួយផ្នែកទៀតនឹងត្រូវបរិច្ចាគសម្រាប់ការការពារជីវចម្រុះក្នុងសហគមន៍។

2022-11-28 13.54.14

នៅទីនោះភ្ញៀវទេសចរណ៍ នឹងទទួលបានបទពិសោធន៍នៃការស្នាក់នៅផ្ទះស្នាក់សហគមន៍, បោះជំរុំតង់លើកោះឆ្នេរខ្សាច់សក្បុសតាមដងទន្លេ, ជិះកង់ទៅមើលសត្វស្លាប, ដំណើរកំសាន្តតាមទូកគយគន់ទេសភាពព្រៃលិចទឹក និងថ្ងៃលិចដ៏ស្រស់ស្អាត, ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច, នេសាទត្រីលក្ខណៈប្រពៃណីប្រចាំថ្ងៃជាមួយសហគមន៍, រាវចាក់ច្រែង និងជីកចង្រឹងដូងខ្សាច់ និងចម្អិនផ្ទាល់, ដើរកំសាន្តក្នុងព្រៃសហគមន៍ព្រៃឈើ និងព្រៃលើកោះរងាវ, ទស្សនាសត្វស្លាបប្រមាណ២១៨ប្រភេទ ជាពិសេសសត្វស្លាបកម្រជិតផុតពូជ, រីករាយជាមួយឆ្នេរខ្សាច់សក្បុសនារដូវប្រាំង និងហែលទឹកថ្លាឆ្វេង។

ដោយឡែកសេវាកម្មសហគមន៍នៅទីនោះមាន៖ ម្ហូបអាហារ, ផ្ទះស្នាក់សហគមន៍, បោះជំរុំតង់, អ្នកនាំភ្ញៀវ, ជួលទូក និងកង់, ទស្សនាសត្វស្លាបប្រមាណ១៩០ប្រភេទ, ដាំដើមឈើទុកជាអនុស្សាវរីយ៍ជាដើម។ លោកអ្នកអាចទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិបតាមរយៈរថយន្ត ម៉ូតូ ឬកង់។ សហគមន៍នេះមានចម្ងាយប្រមាណ៩៥គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ៧ពីទីរួមខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងចម្ងាយប្រមាណ៦៥គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងទៅខេត្តក្រចេះ។ តំបន់នេះ មានចម្ងាយ៣៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕ 

2022-11-28 13.54.05

2022-11-28 13.54.10

2022-11-28 13.54.21

2022-11-28 13.54.25

2022-11-28 13.54.32

2022-11-28 13.54.36

2022-11-28 13.54.41

2022-11-28 13.54.48

2022-11-28 13.55.01

2022-11-28 13.55.06

2022-11-28 13.55.14

2022-11-28 13.55.20

2022-11-28 13.55.25

2022-11-28 13.55.29

2022-11-28 13.55.36

2022-11-28 13.55.45

2022-11-28 13.55.49


 


ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 14:05  មានជ័យ