BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កំណាយនៅប្រាសាទក្រចាប់នឹងធ្វើឡើងរយៈពេល៥ខែដើម្បីប្រមូលទិន្នន័យបដិមានានាដែលបានលួចយកចេញ

ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 13:20  មានជ័យ

2022-11-28 13.12.49

ក្រុមការងារនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាសហការជាមួយនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងតម្កល់ឯកសារកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ផ្ដើម ធ្វើកំណាយនៅប្រាសាទក្រចាប់ដើម្បីប្រមូលទិន្នន័យពាក់ព័ន្ធនឹងបដិមានានាដែលបានលួចចេញពីប្រាសាទ និងដើម្បីរៀបចំចងក្រងឯកសារអភិរក្សជួសជុលនាពេលខាងមុខ។ បើតាមអាជ្ញាធរអប្សរាការធ្វើកំណាយស្រាវជ្រាវនេះមានរយៈពេល៥ខែដោយចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះរហូតដល់ខែមេសា ឆ្នាំ២០២៣។

គួររំលឹកថា ប្រាសាទក្រចាប់មានទីតាំងស្ថិតនៅក្នុងភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយ១,៥គីឡូម៉ែត្រទិសអាគ្នេយ៍នៃភូមិកោះកែរ និង១,២ គីឡូម៉ែត្រខាងកើតប្រាសាទធំ។ បើតាមឯកសារមួយចំនួនបានបង្ហាញថាប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទកោះកែរ ដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) ឧទ្ទិសថ្វាយដល់ព្រះសិវមានត្រីភូវនទេវ ដែលមានន័យថាម្ចាស់នៃលោកទាំងបីកសាងឆ្នាំ៩២៨។ ប្រាសាទនេះបែរមុខទៅទិសខាងលិចដូចប្រាសាទនាងខ្មៅ ប្រាសាទលិង្គ ប្រាសាទបន្ទាយពីជាន់ និងប្រាសាទអង្គរវត្ត។

2022-11-28 13.13.01

ប្រាសាទក្រចាប់មានតួប៉មកណ្តាល និងកំពូលបួនទៀតមានទំហំប៉ុនគ្នាដោយលោកមិនបានពិនិត្យឱ្យបានត្រឹមត្រូវ ឬប្រហែលមកពីលោកគូរតាមទិន្នន័យដែលគេផ្តល់ឱ្យ។ ចំពោះប្លង់ដែលគូរដោយលោក ហង់រីប៉ាម៉ងជេ ប្លង់ប្រាសាទធ្វើយ៉ាងពេញលេញដោយមានកំពែងថ្មបាយក្រៀមពីជាន់ផ្នែកលយចេញនៃតួប៉មកណ្តាលជាចំណុចខុសប្លែកពីប្លង់មុន។ សព្វថ្ងៃរចនាសម្ព័ន្ធប្រាសាទក្រចាប់មានការខូចខាតមួយចំនួនធំដែលស្ទើតែបាត់រូបរាងដើម។

ប្លង់ប្រាសាទនេះធ្វើយ៉ាងពេញលេញដោយមានកំពែងថ្មបាយក្រៀមពីជាន់ផ្នែកលយនៃតួប៉មកណ្តាលជាចំណុចខុសប្លែកពីប្លង់មុន។ ប្រាសាទក្រចាប់សង់អំពីឥដ្ឋលើដីរាបស្មើបែរមុខទៅទិសខាងកើតព័ន្ធជុំវិញដោយកំពែងថ្មបាយក្រៀមចំនួនពីរជាន់៖ កំពែងទី១ ជាកំពែងខាងក្នុងមានបណ្តោយប្រវែង៤៩ម៉ែត្រគុណ២៤ ម៉ែត្រដោយតភ្ជាប់ដោយគោបុរៈខាងលិចទល់និងថេវរបស់ប្រាសាទ គឺខាងមុខពុំមានទំហំធំមួយនៃសសរដែលមានរាងកោងដូចភ្លក់ធ្វើឱ្យលេចចេញនូវទម្រង់គោបុរៈ។ កំពែងទី២ ជាកំពែងខាងក្រៅបង្អស់មានបណ្តោយប្រវែង​៦០ម៉ែត្រគុណ៤០ម៉ែត្រកាត់ផ្តាច់ដោយគោបុរៈខាងលិចតែមួយគត់ ហើយបរិវេណចូលទៅកាន់កំពែងនេះមានរាងទូលាយដែលប្រកបដោយរុក្ខជាតិដុះដេរដាស។ សិលាចារឹកប្រាសាទក្រចាប់មានលក្ខណពិសេសមួយក្នុងចំណោមប្រាសាទនានានៅកោះកេរ្តិ៍ពីព្រោះមានសិលាចារឹកច្រើនជាងគេ។ សិលាចារឹកត្រូវបានចុះបញ្ជីរសារពើភណ្ឌស្តីពីសិលាចារឹកនៅកម្ពុជាលេខ K-១៨៣ ចែកចេញជា១៦ផ្ទាំងហើយអាចអានបានត្រឹមតែប្រាំមួយផ្ទាំងតែប៉ុណ្ណោះ៕ 

2022-11-28 13.13.07

2022-11-28 13.13.12

2022-11-28 13.13.19

2022-11-28 13.13.23

2022-11-28 13.13.34

2022-11-28 13.13.40

2022-11-28 13.13.49


 


ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 13:20  មានជ័យ