BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខេត្តព្រះសីហនុមានក្រុមហ៊ុនចំនួន៨៤កំពុងវិនិយោគលើវិស័យទេសចរណ៍

ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 11:22  មានជ័យ

2022-11-28 11.18.16

តាមរបាយការណ៍របស់ខេត្តបានឲ្យដឹងថា ខេត្តព្រះសីហនុ មានក្រុមហ៊ុនចំនួន៨៤កំពុងវិនិយោគលើវិស័យទេសចរណ៍ហើយក្រុមហ៊ុនវិនិយោគខ្នាតធំផ្នែកអភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែងតាមបណ្តាកោះឆ្នេរចំនួន៣៣។ ការបង្ហាញរបាយការណ៍ខាងលើធ្វើឡើងដោយលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីសលោក Martin Ladner ស្តីពីគម្រោងវិនិយោគកន្ត្រកខ្សែរ៉កក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុបានថ្លែងថា កន្លងមកនៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ក្រុម ហ៊ុន គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២។ បើតាមលោកអភិបាលរង ខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់។

2022-11-28 11.18.33

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយក៏ជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយផងដែរហើយលោកអភិបាលរងខេត្តក៏បានណែនាំឱ្យក្រុមហ៊ុន ដែលវិនិយោគកន្ត្រកខ្សែរ៉កនៅតំបន់កោះរ៉ុងនេះនាំមកនូវអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។ លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group បានអះអាងថា ក្រុមហ៊ុនរបស់លោកនឹងសិក្សាស្វែងយល់អំពីឱកាសវិនិយោគលើផ្នែកកម្សាន្តឲ្យបានច្រើនដូចជា ទោងយោល ខ្សែរ៉ក និងសកម្មភាពកម្សាន្តទេសចរណ៍ផ្សេងៗជាច្រើនទៀតដែលអាចរៀបចំនៅខេត្តព្រះសីហនុ។

លោកបានបន្តថា ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនកន្ត្រកខ្សែរ៉កឈានមុខគេនៅលើពិភពលោក ដែលមានកន្ត្រកខ្សែរ៉កជាច្រើនប្រភេទក្រុមហ៊ុនមានទស្សនវិស័យធ្វើការវិនិយោគលើវិស័យទេសចរណ៍កន្ត្រកខ្សែរ៉ក ដែលមានការពាក់ព័ន្ធនិងគមនាគមន៍ដឹកជញ្ជូនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនបានធ្វើការអភិវឌ្ឍកន្ត្រកខ្សែរ៉កនៅលើប្រទេសចំនួន៥០ក្នុងនោះមានកន្ត្រកខ្សែរ៉កតំបន់ភ្នំ ខ្សែរ៉កការដឹកជញ្ជូនក្នុងក្រុង និងខ្សែរ៉កដឹកជញ្ជូនឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដែលជាការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ៕ 

2022-11-28 11.18.24

2022-11-28 11.18.29


 


ថ្ងៃចន្ទ, 28 ខែវិច្ឆិកា 2022 11:22  មានជ័យ