BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាប្រគល់ទង់អាស៊ានជូនឥណ្ឌូនេស៊ីនិងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣

ថ្ងៃសុក្រ, 25 ខែវិច្ឆិកា 2022 10:23  លាង ឡា

2022-11-25 10.19.29

ភ្នំពេញ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រគល់ទង់អាស៊ានជូនប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ADMM លើកទី១៧ និង ADMM-Plus លើកទី១០នៅឆ្នាំ ២០២៣ ក្រោយពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ត្រូវបានបិទបញ្ចប់កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់  បានសម្តែងនូវមោទកភាពខ្ពស់ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ក្រោមប្រធានបទ (សាមគ្គីដើមី្បសន្តិសុខ និងភាពសុខដុម) ដែលទើបបិទបញ្ចប់ និងសម្តែងការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលបានលើកឡើងនូវគន្លឹះសំខាន់ៗទៅលើភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនត្រូវបានបង្ហាញពីការសាមគ្គីភាព និងឯកភាពយូអង្វែងរបស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងសេរី ភាពនៅក្នុងតំបន់។

2022-11-25 10.19.35

ក្នុងពិធីផ្ទេរប្រគល់ទង់នោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្វើកិច្ចស្វាគមន៍ចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី ដែលបានឡើងកាន់តំណែងជាប្រធានអាស៊ាននៃកិច្ចប្រជុំ ADMM លើកទី១៧ និង ADMM-Plus លើកទី១០ នៅឆ្នាំ២០២៣ ព្រមទាំងមានសង្ឃឹមជឿជាក់ថា នៅក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូនេស៊ី និងសហប្រតិបត្តិការរបស់អាស៊ានក្នុងវិស័យការពារជាតិនឹងកាន់តែមានការរីកចម្រើនដើរឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យ៕

2022-11-25 10.19.47


 


ថ្ងៃសុក្រ, 25 ខែវិច្ឆិកា 2022 10:23  លាង ឡា