BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើវិធីជីករណ្តៅដើម្បីវាយបករបស់ទាហ៊ានរុស្ស៊ីគឺជាវិធីល្ងង់ខ្លៅដែររឺទេ?

ថ្ងៃព្រហស្បតិ៍, 24 ខែវិច្ឆិកា 2022 14:22  BeeTube News

2022-11-24 14.17.59 (1) (1)

កាលពីពេលថ្មីៗនេះមានកំរងរូបភាពជាច្រើនបានបង្ហាញពីទិដ្ឋភាពដែលរុស្ស៊ីកំពុងចាប់ផ្តើមជីកផ្លូវរណ្តៅថ្មីសំរាប់ធ្វើសង្គ្រាម និងមួយចំនួនទៀតគឺកំពុងតែបន្តជីកបន្ថែមឡើងវិញ។ ជាក់ស្តែងនៅក្នុងរូបភាពទាំងនោះមានមួយផ្នែកគឺរូបភាពបន្តការជីកផ្លូវរណ្តៅសង្គ្រាមនៅតំបន់ Kherson និងមួយផ្នែកវិញទៀតផងដែរគឺការចាប់ផ្តើមជីកផ្លូវរណ្តៅសង្គ្រាមថ្មីៗនៅក្បែរតំបន់ Crimea។ រុស្ស៊ីយល់ឃើញថាការលាក់ខ្លួននៅផ្លូវរណ្តៅនោះមួយរយៈអាចអោយទាហ៊ានរុស្ស៊ីមានសុវត្ថិភាពរស់រានឆ្លងផុតរដូវរងាបាននៅខណៈពេលដែលរុស្ស៊ីអាចមានឳកាសពង្រឹងកំលាំងទ័ពរបស់ខ្លួនឡើងវិញ។ មានសំណួរមួយចំនួនបានចោទសួរឡើងថាមូលហេតុអ្វីបានជារុស្ស៊ីជ្រើសរើសវិធីជីកផ្លូវរណ្តៅសង្គ្រាមនេះទៅវិញ? នេះក៏ព្រោះតែបើក្រលេកទៅមើលកាលសម័យសង្គ្រាមលោកវិធីជីកផ្លូវរណ្តៅដើម្បីធ្វើសង្គ្រាមនេះពិតជាទទួលបានផលខ្លាំងណាស់ ដែលវិធីនេះត្រូវបានអោយឈ្មោះថាគឺជាវិធីសាស្រ្តធ្វើសង្គ្រាមដែលភាគីទាំងសងខាងមិនទទួលបានផលប្រយោជន៍រៀងខ្លួន។ 

យ៉ាងណាមិញមានន័យថាដោយសារតែខ្សែការពារនៅខាងក្នុងរណ្តៅនៅសំងំស្ងៀមមួយកន្លែងនោះធ្វើអោយភាគីទាំងសងខាងស្ថិតនៅស្ងៀមរៀងខ្លួន និងមិនងាយដឹងពីជំហ៊ានប្រយុទ្ធរបស់ភាគីម្ខាងទៀត។ ចុះចំណែកឯការដែលរុស្ស៊ីចាប់ផ្តើមអនុវត្តន៍វិធីសាស្រ្តជីកផ្លូវរណ្តៅនេះឡើងវិញ តើនឹងធ្វើសក្តិសមប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែននេះដែររឺទេ? ជាក់ស្តែងនៅក្នុងសម័យសង្គ្រាមទំនើបនេះ គឺខុសប្លែកពីទិដ្ឋធ្វើសង្គ្រាមសម័យមុនពោលការធ្វើសង្គ្រាមរបស់អ៊ុយក្រែនគឺមានភាពចល័តជានិច្ចនោះនាំអោយរុស្ស៊ីមិនងាយទប់ទល់ជាមួយអ៊ុយក្រែនបានទេ។ ម្យ៉ាងវិញទៀតការធ្វើសង្គ្រាមដោយជីកផ្លូវរណ្តៅការពារនេះមិនសក្តិសមចំពោះអ៊ុយក្រែនដែលមានឥទ្ធិពលខ្លាំងលើកំលាំងដែនអាកាសនោះទេ។ អ៊ុយក្រែនអាចកំណត់គោលដៅវាយប្រហារលើទាហ៊ានរុស្ស៊ីដែលលាក់ក្នុងនៅរណ្តៅនោះបានយ៉ាងងាយស្រួលតាមរយៈដ្រូនទំលាក់គ្រាប់បែករបស់ពួកគេ។ 

ដូច្នេះហើយជាលទ្ធផលតើយុទ្ធសាស្រ្តក្នុងការជីកផ្លូវរណ្តៅរបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាមអាចនឹងយកឈ្នះលើអ៊ុយក្រែនបានទេ? សង្កេតឃើញថាមិនថាតាំងពីសម័យសង្គ្រាមលោកមកផ្លូវរណ្តៅនីមួយៗតែងតែមានទីកន្លែងសុវត្ថិភាពនៅខាងក្រោមដីនោះដែលអាចអោយទាហ៊ានរុស្ស៊ីគេចចេញពីគ្រោះថ្នាក់បានដូចជាប្រហោងដីចំហៀង រឺក៏ការបាំងដោយដំបូលឈើរឺដីផ្សេងៗ និងមិនតែប៉ុណ្ណោះក៏អាចមានការចូលទៅក្រោមដីក្នុងជំរៅ៥៥feetផងដែរ ដែលទាំងនេះអាចអោយទាហានរុស្ស៊ីលាក់ខ្លួនដោយសុវត្ថិភាព និងអាចទទួលលឺពីសភាពការណ៍នៅខាងក្រៅបានមុន។ តែមកទល់នៃសង្គ្រាមនាពេលបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាទំនើបនៃដ្រូនទំលាក់គ្រាប់បែកវាមិនបង្កសូរសំលេងអោយដឹងមុនមិនតែប៉ុណ្ណោះដ្រូនខ្លះអាចមានទំហំតូចបំផុត ដែលអាចបើកចូលទៅទំលាក់គ្រាប់បែកដល់ទីតាំងតែម្តងទើបនោះមើលទៅយុទ្ធសាស្រ្តជីកផ្លូវរណ្តៅសង្គ្រាមរបស់រុស្ស៊ីមិនខ្លាំងក្លាដូចការរំពឹងទុកនោះទេ។

 


ថ្ងៃព្រហស្បតិ៍, 24 ខែវិច្ឆិកា 2022 14:22  BeeTube News