BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា កំពុងគិតគូរលើគម្រោងការដឹកជញ្ជូនដោយ“កន្រ្តកខ្សែកាប”

ថ្ងៃព្រហស្បតិ៍, 24 ខែវិច្ឆិកា 2022 09:28  លាង ឡា

2022-11-24 09.25.00

ភ្នំពេញ៖ គម្រោងសិក្សាការដឹកជញ្ជូនដោយ “កន្រ្តកខ្សែកាប” ត្រូវបានមន្រ្តីជំនាញពាក់ព័ន្ធលើកយកមកពិភាក្សាគ្នាក្នុងបំណងបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។ នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងក្រុមហ៊ុន Doppelmayr Group បានលើកឡើងពីកន្រ្តកខ្សែកាប (Cable Car) ដែលជាទំនើបកម្មលើវិស័យដឹកជញ្ចូនសាធារណៈ។

តំណាងក្រុមហ៊ុន Doppelmayr Group បានលើកឡើងទៀតថា ចំណុចសំខាន់ដែលបានលើកយកមកបង្ហាញនៅក្នុងជំនួបនេះ គឺគុណសម្បត្តិនៃការជ្រើសយកការដឹកជញ្ជូនដោយ “កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយប្រកបដោយនិរន្តភាព (Sustainability) និងការគិតគូរដល់បរិស្ថាន (Environmental Friendly)។

2022-11-24 09.25.04

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងគិតគូរ និងស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងនិងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកបានលើកឡើងថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹងពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដោយសង្ឃឹមថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូបនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបានកាន់តែច្រើនឡើង។ លោក តូច ចាន់កុសល បានបញ្ជាក់ទៀតថា ក្រសួងបានធ្វើការសិក្សាលើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែមដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើនក្នុងនាមជាប្រទេសដែលកំពុងអភិវឌ្ឍន៍មួយក្នុងតំបន់៕

2022-11-24 09.25.12


 


ថ្ងៃព្រហស្បតិ៍, 24 ខែវិច្ឆិកា 2022 09:28  លាង ឡា