BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

៧ចំណុច ដើម្បីពង្រឹងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ថ្ងៃព្រហស្បតិ៍, 24 ខែវិច្ឆិកា 2022 09:01  មានជ័យ

2022-11-24 08.52.31

មានប្រសាសន៏នៅក្នុង "វេទិកាជាតិអេកូទេសចរណ៍លើកទី៣” នៅសណ្ឋាគារ ហ្គាឌិនស៊ីធី កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវអនុសាសន៍ណែនាំបន្ថែមចំនួន៧ចំណុច ដល់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍សំដៅធ្វើយ៉ាងណាអនុវត្តឱ្យទទួលបានជោគជ័យដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

2022-11-24 08.52.50

បើតាមលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន អនុសាសន៍សំខាន់ៗបន្ថែមចំនួន៧ចំណុចនោះរួមមាន៖

ទី១៖ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត បន្តជំរុញការអភិវឌ្ឍសហគមន៍នៅតាមមូលដ្ឋានដោយឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការខ្ពស់ប្រកបដោយភាពជាក់ស្តែងនិយមសំដៅជួយអភិវឌ្ឍសហគមន៍ទៅតាមជំនាញរៀងៗខ្លួនពិសេសសម្រួលដល់ការវិនិយោគនៅតាមសហគមន៍ទេសចរណ៍នានា។

ទី២៖ គ.ជ.អ.អ. ត្រូវរៀបចំឯកសារគតិយុត្តចាំបាច់នានា ដើម្បីទទួលស្គាល់តំបន់ទាំងនេះជាផ្លូវការឱ្យបានឆាប់, សិក្សាអំពីបរិយាកាសអំណាយផលសម្រាប់ការវិនិយោគព្រមទាំងអភិវឌ្ឍ និងជំរុញការអភិវឌ្ឍដោយឈរលើទស្សនាទាន “ការអភិវឌ្ឍបម្រើការអភិរក្ស, ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ” សំដៅធានាការអភិវឌ្ឍប្រកបដោយចីរភាព ។

ទី៣៖ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាក្នុងសហគមន៍ដូចជា៖ ការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ និងការផ្តល់សេវាសាធារណៈនានាសូមស្នើឱ្យ គ.ជ.អ.អ. បន្តសិក្សារៀបចំបញ្ជីសហគមន៍អាទិភាព ដើម្បីដាក់បញ្ចូលក្នុងផែនការអាទិភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ទី៤៖ ត្រូវមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍និងវិស័យឯកជនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគម្រោងពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

2022-11-24 08.52.36

ទី៥៖  គ.ជ.អ.អ. ត្រូវសហការជាមួយដៃគូពាក់ព័ន្ធជំរុញការផ្សព្វផ្សាយតាមរយៈបច្ចេកវិទ្យាឌីជីថលដូចជា៖ ការបង្កើតកម្មវិធីទូរស័ព្ទ និងថ្នាលបច្ចេកវិទ្យាឌិជីថលជាដើមសំដៅលើកកម្ពស់ការអនុវត្តយុទ្ធនាការស្រលាញ់ជាតិត្រូវស្គាល់ទឹកដី និងទេសចរណ៍ផ្សារភ្ជាប់ទឹកដីស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។

ទី៦៖ គ.ជ.អ.អ. ត្រូវរៀបចំសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តីពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ ។

ទី៧៖ គ.ជ.អ.អ. ត្រូវរៀបចំរបាយការណ៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីលទ្ធផលនៃវេទិកាជាតិអេកូទេសចរណ៍លើកទី៣នេះដោយគោរពស្នើសុំការសម្រេចលើដំណោះស្រាយ សម្រាប់បញ្ហាប្រឈមនានា ដែលសហគមន៍បាននិងកំពុងជួបប្រទះ។ បន្ថែមលើនេះ គ.ជ.អ.អ. បន្តជំរុញការអនុវត្តការងារដែលនៅសេសសល់ ស្របតាមស្មារតីនៃវេទិកាជាតិអេកូទេសចរណ៍លើកទី៣ និងសេចក្តីថ្លែងការណ៍នេះហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់គ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមលើនេះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក៏បានបង្ហាញជំនឿថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនៅមានភាពផុយស្រួយនៅឡើយការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នឹងបង្កើតនូវកាលានុវត្តភាពថ្មីៗសម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលនឹងមានសិទ្ធិអំណាចផ្ទាល់ក្នុងការរៀបចំនិងចាត់ចែងអភិវឌ្ឍសហគមន៍របស់ខ្លួន និងជាពិសេសមានឱកាសស្វែងរកចំណូលបន្ថែមតាមរយៈវិស័យទេសចរណ៍នៅតាមសហគមន៍របស់ខ្លួន៕ 

2022-11-24 08.52.45

2022-11-24 08.53.00

2022-11-24 08.53.05

2022-11-24 08.53.13


 

 


ថ្ងៃព្រហស្បតិ៍, 24 ខែវិច្ឆិកា 2022 09:01  មានជ័យ