កាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅនេះការិយាល័យស៊ើបអង្កេតរដ្ឋរបស់អ៊ុយក្រែន និងប៉ូលីសជាច្រើននាក់បានធ្វើការចុះឡោមព័ទ្ធវិហារកាតូលិកមួយនៃទីក្រុង Kyiv ក្នុងបទដើម្បីទប់ស្កាត់សកម្មជនក្រុមរុស្ស៊ីដែលអាចលួចបង្កប់ខ្លួននៅទីនោះធ្វើសកម្មភាពអ្វីម្យ៉ាង។ វិហារកាតូលិក Kyiv Monastry of The Caves ដែលពួកគេបានចូលទៅដល់នោះគឺជាវិហារចាស់ជំនាន់មុនដែលត្រូវបានគ្រប់គ្រងដោយគ្រូគង្វាលសាសនាជនជាតិរុស្ស៊ីម្នាក់ឈ្មោះថា Patriarch Kirill ម្ល៉ោះហើយការិយាល័យស៊ើបអង្កេតអ៊ុយក្រែនមានបំណងដាក់កំលាំងរុករកនៅលើវិហារចាស់កាតូលិកពីរទៀតដែលមាននៅក្នុងទីក្រុង។ យ៉ាងណាមិញផងដែរទាក់ទងទៅនឹងរឿងនេះ អ្នកនាំពាក្យប្រទេសរុស្ស៊ីលោកPeskov បានលើកឡើងថាទង្វើបែបនេះរបស់អ៊ុយក្រែនចាត់ទុកថាជាសកម្មភាពយោធាប្រឆាំងនឹងជំនឿសាសនារបស់រុស្ស៊ីហើយ។