រុស្ស៊ីទើបតែបានណែនាំនុយក្លេអ៊ែរកំទេចផ្ទាំងទឹកកកថ្មីពីរទៀតរបស់ខ្លួនដែលមានឈ្មោះថា "Yakutia" និង "Ural" សំរាប់ប្រើប្រាស់កំទេចផ្ទាំងទឹកកកនៅសមុទ្រខាងជើងដើម្បីបើកចរាចរណ៍នៅលើផ្ទៃទឹក។ ជាដំបូងផងដែរពួកគេទើបតែបានបញ្ចេញនុយក្លេអ៊ែរ Yakutia ជាមុនសិន ដែលត្រូវបានដាក់ដំណើរការនៅលើផែសមុទ្របាល់ទិចនៃទីក្រុង St. Petersburg ហើយនៅពេលបន្ទាប់ទៀតពួកគេក៏មានគំរោងបញ្ចេញនុយក្លេអ៊ែរ Ural ផងដែរ។ លោក Putin បានបញ្ចេញមកកាន់សារព័ត៌មានអោយដឹងថានុយក្លេអ៊ែរទាំងពីរនេះលោកនឹងផ្គួបគ្នាប្រើប្រាស់នៅក្នុងប្រព័ន្ធគំរោងធំមួយ ដែលអាចធ្វើអោយរុស្ស៊ីប្រែក្លាយជាមហាអំណាចមហាសមុទ្រអាកទិកយ៉ាងពិតប្រាកដ។