BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនប្រកាសលក្ខខណ្ឌភូតគាមអនាម័យការនាំចូលម្រេច និងជលផលធម្មជាតិកម្ពុជា

ថ្ងៃពុធ, 23 ខែវិច្ឆិកា 2022 11:37  លាង ឡា

2022-11-23 11.33.55 (1)

ភ្នំពេញ៖ រដ្ឋបាលគយប្រទេសចិន បានប្រកាសអំពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចនិងជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។នេះបើយោងតាមការឱ្យដឹងពីស្ថានទូតចិនប្រចាំកម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា កាលពីថ្ងៃទី២១ខែវិច្ឆិកា រដ្ឋបាលគយ ប្រទេសចិនបានចេញសេចក្តីប្រកាសស្តីអំពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជាទៅកាន់ប្រទេសចិន។

ប្រភពដដែលនេះបានលើកឡើងថា យោងតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជាទៅកាន់ប្រទេសចិនបានឱ្យដឹងថា ចាប់ពីថ្ងៃនៃប្រកាសនេះតទៅអនុញ្ញាតនាំចូលតែម្រេចកម្ពុជាដែលសមស្របនឹងលក្ខខណ្ឌតម្រូវការប៉ុណ្ណោះ។

ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងដែរថា នាថ្ងៃដដែលនោះរដ្ឋបាលគយប្រទេសចិនក៏បានចេញសេចក្តីប្រកាសមួយទៀតស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ប្រទេសចិន។ សេចក្តីប្រកាសនេះបានបង្ហាញថា សម្រាប់ការនាំចូលជលផលធម្មជាតិក្នុងប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវការអនាម័យកំណត់ដោយពេទ្យសត្វផងដែរ៕

2022-11-23 11.34.03


 


ថ្ងៃពុធ, 23 ខែវិច្ឆិកា 2022 11:37  លាង ឡា