ភ្នំពេញ៖ កម្ពុជានឹងទទួលនូវឥទ្ធិពលសម្ពាធទាបសកម្ម និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ដែលបង្កឱ្យមានធ្លាក់ភ្លៀងពីតិចទៅច្រើនដោយលាយឡំទៅដោយ ផ្គរ រន្ទះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ឥទ្ធិពលទាំងនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេ ហើយនៅចន្លោះថ្ងៃទី២៣-២៤អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះ ហើយនៅចន្លោះថ្ងៃទី២៥-២៩អាចមានភ្លៀងក្នុងកម្រិតតិចតួច ។
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងបន្តថា តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២អង្សាសេ ហើយនៅចន្លោះថ្ងៃទី២៣-២៤អាចមានច្រៀងធ្លាក់ក្នុងកម្រិតពីផ្សាយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ ហើយនៅចន្លោះថ្ងៃទី២៥-២៩អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។ ជាមួយគ្នានេះសេចក្ដីជូនដំណឹងបានគួសបញ្ជាក់ថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣អង្សាសេ ហើយនៅចន្លោះថ្ងៃទី២៣-២៤អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះខណៈនៅផ្ទៃសមុទ្រមានខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ហើយនៅចន្លោះថ្ងៃទី២៥-២៩អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច៕