ភ្នំពេញ៖ មនុស្សសរុបចំនួន៧នាក់បានស្លាប់ និងរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានបណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ចំនួន២នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៦លើក។ សូមរម្លឹកថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យស្លាប់ដោយសារជិះម៉ូតូមានចំនួនប្រមាណ៨០ភាគរយ ក្នុងនោះ៧០ភាគរយមិនបានពាក់មួកសុវត្ថិភាពហើយភាគច្រើននៃអ្នកស្លាប់ជាអ្នកបើកបរម៉ូតូ៕