BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរអាមេរិកឃាត់ខ្លួនមន្រ្តីកសិកម្មកម្ពុជាម្នាក់ពាក់ព័ន្ធការរត់ពន្ធសត្វស្វា

ថ្ងៃសុក្រ, 18 ខែវិច្ឆិកា 2022 10:27  លាង ឡា

2022-11-18 10.23.21

ភ្នំពេញ៖ ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជាត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកឃាត់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។ មន្រ្តីកម្ពុជា ដែលអាជ្ញាធរអាមេរិកឃាត់ខ្លួនមានឈ្មោះ គ្រី ម៉ះផល ជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ និងរងការចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។

ជុំវិញបញ្ហានេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសព័ត៌មានដោយសម្ដែងការភ្ញាក់ផ្អើលខណៈពេលដែលលោក គ្រី ម៉ះផល កំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលប្រទេសទាំងពីរគឺកម្ពុជា និងសហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ខ្លួននឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួនជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេសស្របតាមអនុសញ្ញាអន្តរជាតិ។

2022-11-18 10.23.36

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងដែរថា សត្វស្វាក្តាមត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្ត្រជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ដើម្បីផលិតឱសថវ៉ាក់សាំងគ្រឿងសំអាងខណៈការនាំចូលទៅសហរដ្ឋអាម៉េរិកគឺ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក៕

2022-11-18 10.23.46

2022-11-18 10.23.51


 


ថ្ងៃសុក្រ, 18 ខែវិច្ឆិកា 2022 10:27  លាង ឡា