BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កាំជ្រួច​មីស៊ីល​របស់រុស្ស៊ី​បង្ក​ឲ្យ​ដាច់​ភ្លើង​នៅ​ទូទាំង​អ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 17 ខែវិច្ឆិកា 2022 15:21  BeeTube News

U1 (1) (1)

រុស្ស៊ី​បាន​វាយលុក​កន្លែង​ថាមពល​របស់​អ៊ុយក្រែន​ជាមួយ​នឹង​​គ្រាប់មីស៊ីលដ៏ធំ​បំផុត​របស់​ខ្លួន​ ដោយ​​ប្រហារ​គោលដៅ​ពី​ខាង​កើត​ទៅ​ខាង​លិច និង​បង្ក​ឲ្យ​មាន​ការ​ដាច់​ភ្លើងទូទាំងប្រទេស។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីបានបាញ់គ្រាប់មីស៊ីលយ៉ាងហោចណាស់ចំនួន ៨៥ គ្រាប់កាលពីថ្ងៃអង្គារ ហើយការបាញ់គ្រាប់មីស៊ីលភាគច្រើននៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដែលធ្វើឲ្យមានការដាច់ថាមពលអគ្គីសនីនៅក្នុងទីក្រុង។ លោក Jonah Hull ជាអ្នកសារព័ត៌មានរបស់ Al Jazeera រាយការណ៍ពីទីក្រុង Kyiv បាននិយាយថាការវាយប្រហារចុងក្រោយនេះគឺជាការប៉ុនប៉ងច្បាស់លាស់របស់ប្រទេសរុស្ស៊ីដើម្បីបំពាក់អាវុធនៅរដូវរងាខាងមុខនេះដែលបង្កឲ្យប្រជាជនអ៊ុយក្រែនស្ថិតក្នុងសីតុណ្ហភាពត្រជាក់និងភាពងងឹត។

កាល​ពី​ថ្ងៃ​អង្គារតំបន់​អ៊ុយក្រែន​ជាង​១០កន្លែងបាន​រាយការណ៍​ពី​ការ​វាយ​ប្រហារ​ដែល​បាន​វាយ​លុក​ផ្នែក​ខ្លះ​នៃ​ទីក្រុង​រួម​មាន Kyiv Lviv  Rivne នៅ​ភាគ​ខាង​លិច និង Kharkiv ហើយក៏មានទីក្រុង​ធំ​ទី​ពីរ​របស់​អ៊ុយក្រែន​នៅ​ភាគ​ឦសាន Kryvyi Rih ទីក្រុង​កំណើត​របស់​ប្រធានាធិបតី Zelenskyy និង Poltava ក្នុងភាគកណ្តាល Odesa នៅភាគខាងត្បូង និង Zhytomyr នៅភាគខាងជើង។ អភិបាលក្រុង Lviv បាននិយាយថា ថាមពលនៅក្នុងទីក្រុងបានធ្លាក់ចុះ ហើយអភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក៏ត្រូវបានខូចខាតនៅទីនោះផងដែរ។ អភិបាលក្រុង Rivne លោក Vitaliy Koval បាននិយាយថា មានការវាយប្រហារដោយគ្រាប់មីស៊ីលប៉ុន្តែមិនមានអ្នកស្លាប់នៅក្នុងទីក្រុងរបស់គាត់ទេ។  កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូភ្ជាប់ទៅកាន់កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗ G20 នៅប្រទេសឥណ្ឌូនេស៊ីថា "យើងនឹងមិនអនុញ្ញាតឱ្យរុស្ស៊ីរង់ចាំ បង្កើតកងកម្លាំងរបស់ខ្លួន ហើយបន្ទាប់មកចាប់ផ្តើមស៊េរីថ្មីនៃភេរវកម្ម និងអស្ថិរភាពពិភពលោកទេ" ។

គួរបញ្ជាក់ថា អ្នកស្រុកនៅសេសសល់ក្នុងតំបន់Khersonមានចំនួន ៨០ ០០០ នាក់ដែលរស់នៅ គ្មានទឹក គ្មានភ្លើងឬកម្តៅ ហើយខ្វះអាហារ និងថ្នាំពេទ្យថែមទៀតផង។ ប្រធាន​បេសកកម្ម​ឃ្លាំ​មើល​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន លោកស្រី Matilda Bogner បាននិយាយថា ក្រុមរបស់គាត់កំពុងស្វែងរកការធ្វើដំណើរទៅកាន់តំបន់ Kherson ដើម្បីព្យាយាមផ្ទៀងផ្ទាត់ពីការចោទប្រកាន់ជិត ៨០ ករណីនៃការបាត់ខ្លួនដោយបង្ខំ និងការឃុំខ្លួនដោយបំពានដែលបានប្រព្រឹត្តឡើងដោយកងកម្លាំងរុស្ស៊ី។

ប្រមុខប៉ូលិសជាតិនៃប្រទេសអ៊ុយក្រែន លោក Igor Klymenko បាននិយាយថា អាជ្ញាធរនឹងចាប់ផ្តើមស៊ើបអង្កេតរបាយការណ៍ពីអ្នកស្រុក Kherson ដែលកងកម្លាំងរុស្ស៊ីបានបង្កើតកន្លែងធ្វើទារុណកម្មយ៉ាងហោចណាស់ចំនួនបី នៅក្នុងតំបន់ ហើយថា ប្រជាជនអ៊ុយក្រែនអាចត្រូវបានឃុំខ្លួន និងធ្វើទារុណកម្មនៅទីនោះ។ គួរឲ្យកត់សម្គាល់ថា ផ្នែកធំនៃភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែននៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅឡើង ហើយ Zelenskyy បានព្រមានអំពីព័ត៌មានដ៏អាក្រក់បន្ថែមទៀតដែលអាចកើតមាននៅខាងមុខ។ លោក Zelenskyy បានថ្លែងនិងចោទសួរថា “នៅគ្រប់ទីកន្លែង នៅពេលដែលយើងរំដោះទឹកដីរបស់យើង យើងឃើញរឿងមួយរុស្ស៊ីបន្សល់ទុកគឺបន្ទប់ទារុណកម្ម និងការបញ្ចុះសពដ៏ធំ តើមានផ្នូររង្គាលប៉ុន្មាននៅក្នុងទឹកដីដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី?” ។

 


ថ្ងៃព្រហស្បតិ៍, 17 ខែវិច្ឆិកា 2022 15:21  BeeTube News