ភ្នំពេញ៖ ជនសង្ស័យចំនួន៣២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣២នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន៖ ការជួញដូរចំនួន៧ករណី ឃាត់ខ្លួន១៣នាក់ (ស្រី២នាក់), រក្សាទុក៣ករណីឃាត់ខ្លួន៥នាក់ និងការប្រើប្រាស់៤ករណីឃាត់ខ្លួនចំនួន១៤នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice) ទម្ងន់៣៥៤,២៣ក្រាម និង២កញ្ចប់តូចព្រមទាំងកញ្ឆា ចំនួន២កញ្ចប់តូច។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគ ដែលមានការកើនឡើង៕