ជំងឺវាយប្រហារភ័យស្លន់ស្លោអាចបណ្តាលមកពីតំណពូជ អតុល្យភាពគីមី ភាពតានតឹង និងការប្រើប្រាស់សារធាតុរំញោចដូចជាកាហ្វេអ៊ីន ឬថ្នាំញៀនជាដើម។
ការវាយប្រហារភ័យស្លន់ស្លោអាចកើតមានឡើងជាមួយនឹងជំងឺវិកលចរិកផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងជំងឺភ័យស្លន់ស្លោការវាយប្រហារភ័យស្លន់ស្លោកើតឡើងម្តងហើយម្តងទៀត ហើយមនុស្សដែលមានជំងឺនេះមានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលពួកគេមានការវាយប្រហារពីអ្វីផ្សេងទៀត។ ប្រសិនបើគ្មានជំនួយជំងឺភ័យខ្លាចនេះធ្វើឲ្យមនុស្សជៀសផុតពីស្ថានភាពជាក់លាក់ និងប៉ះពាល់ដល់ជីវិតរបស់ពួកគេសូម្បីតែនៅពេលដែលពួកគេមិនមានការភ័យស្លន់ស្លោក៏ដោយ។ហេតុនេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលស្គាល់បញ្ហានៃជំងឺនិងទទួលបានជំនួយ។
គន្លឹះក្នុងការដោះស្រាយជាមួយនឹងការវាយប្រហារភ័យស្លន់ស្លោ
-
ប្រឈមមុខនឹងអារម្មណ៍ជាជាងប្រយុទ្ធនឹងជំងឺ ហើយវានឹងមានភាពតានតឹងតិច។
-
កុំបន្ថែមភាពភ័យស្លន់ស្លោដោយសួរ “ចុះបើរឿងមានអ្វីកើតឡើង?” អ្នកគួរប្រាប់ខ្លួនឯងថា “SO WHAT!”
-
រស់នៅក្នុងពេលបច្ចុប្បន្នហើយផ្តោតទៅលើរឿងដែលកំពុងកើតឡើងជាងផ្តោតលើអ្វីដែលអ្នកគិតថាអាចកើតើឡើង
-
វាយតម្លៃកម្រិតនៃការភ័យខ្លាចរបស់អ្នកពី ១ ដល់ ១០ ហើយមើលការផ្លាស់ប្តូរ។ សូមកត់សម្គាល់ថាវាមិននៅកម្រិតខ្ពស់ជាងពីរបីវិនាទីទេ
-
បង្វែរខ្លួនអ្នកជាមួយនឹងកិច្ចការសាមញ្ញដូចជា រាប់ថយក្រោយ ឬចងខ្សែកៅស៊ូជុំវិញកដៃរបស់អ្នក
-
នៅពេលដែលអ្នកមានការភ័យខ្លាចមកដល់ ចូររំពឹងថាវានឹងកើតឡើង ហើយទទួលយកវា ។