MV បទ "មិត្ត១០០ឆ្នាំ" របស់កញ្ញាពេជ្រសោភាដែលបានចេញផ្សាយកាលពី៥ឆ្នាំមុននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមសម្តែងពីលោកឆឹមសក្កដាដែលកញ្ញាពេជ្រសោភាអះអាងថាជាមិត្តសំឡាញ់របស់នាងពេលនេះត្រូវបានស្រាយចំងល់ទស្សនិកជនទាំងអស់គ្នាហើយជាមួយនឹងការមកដល់នៃការថត MV បទ "មិត្ត១០០ឆ្នាំ"ភាគ២ នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ថ្មីៗកន្លងទៅនេះ។ កញ្ញាពេជ្រសោភាបានលើកឡើងថា MV បទ "មិត្ត១០០ឆ្នាំ" ភាគ២នេះប្រហែលជាគ្មានទីបញ្ចប់ទេ ហើយម្តងនេះមិនមែនសម្តែងឡើងតែពីរនាក់នោះទេក៏នៅមានចាស់ទុំចូលរួមសម្តែងផងដែរនៅក្នុងថ្ងៃរៀបចំពិធីភ្ជាប់ពាក្យរបស់ពួកគេទាំងពីរ។
ចំណែកលោកឆឹមសក្កដាវិញក៏និយាយលលេងកំប្លែងនៅលើបណ្តាញសង្គមផងដែរថាមើលទៅមានតែត្រូវសុំរូបពីញាតិមិត្តវិញហើយដើម្បីប្រមែប្រមូលយកមកធ្វើ MV មួយនេះ។ និយាយរួមមកអាយដលទាំងពីរនាក់បានភ្ជាប់ពាក្យនឹងគ្នារួចរាល់ហើយ តែស្នេហារបស់អ្នកទាំងពីរផ្តើមឡើងដោយចំណងមិត្តភាពទើបវេញចងជាគូស្នេហ៍នៃចំណងមិត្តភាពម៉ឺនឆ្នាំមកដល់ថ្ងៃភ្ជាប់ពាក្យហើយនៅមិនព្រមនិយាយចេញមកត្រង់ៗទៀតទើបមើលទៅមានតែហ្វេនយ៉ិនស៊ិនដូចគ្នាមើលដឹងពីរសស្នេហ៍ផ្អែមល្ហែមបញ្ឆិតបញ្ឆៀងរបស់ពួកគេ។
គួរបញ្ជាក់ផងដែរកញ្ញាពេជ្រសោភាបានបញ្ចេញអោយដឹងថាទំនាក់ទំនងរបស់អ្នកទាំងពីរបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦មកម្ល៉េះបើគិតទៅមានរយៈពេលជិត៧ឆ្នាំមកហើយមកទល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ស្តាប់ទៅចំណងស្នេហារបស់សិល្បករកម្ពុជាទាំងពីររូបនេះពិតជាគួរអោយស្ញប់ស្ញែងខ្លាំងណាស់អ្នកទាំងពីរបានផ្តើមឡើងដោយចំណងមិត្តភាពនឹងគ្នា និងបានរក្សាមិត្តភាពមួយនេះបានយ៉ាងយូរអង្វែងមិនខុសពីចំណងជើងនៃបទចំរៀងដែលដាក់ថា "មិត្ត១០០ឆ្នាំ" ពិតមែន។