ភ្នំពេញ៖ ផ្ទះចំនួន៦ខ្នងបានរងការឆាបឆេះអស់ទាំងស្រុងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ការឆាបឆេះនេះផ្ដើមចេញពីផ្ទះសាងសង់ពីឈើលើថ្មក្រោមហើយហើយបានរាលដាលទៅផ្ទះជិតខាងជាបន្តបន្ទាប់ហើយត្រូវបាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចឲ្យដឹងថា ករណីអគ្គិភ័យនេះពុំបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេប៉ុន្តែសមត្ថកិច្ចជួបឧបសគ្គក្នុងជួយអន្តរាគមន៍ដោយសារផ្លូវចង្អៀត ហើយត្រូវចំណាយពេលយូរ។ សមត្ថកិច្ចឲ្យដឹងដែរថា ចំពោះមូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះ អាចដោយសារការឆ្លងចរន្តអគ្គិសនី៕